CamNews

ភាពយន្ត 

Queen In Hyun's Man រឿងភាគ ដែលគ្រប់គ្នា ចាប់អារម្មណ៍

ឈុតឆាកថើបគ្នាយ៉ាងស្រើបស្រាលរបស់តួរស្រីនិងតួរប្រុសក្នុងរឿងភាគទូរទស្សន៍របស់ tvN
ដែលមានចំណងជើងថា Queen In Hyun's Man ដែលកំពុងតែចាក់បញ្ចាំងបានក្លាយជាប្រធាន
បទមួយដែលអ្នកប្រើប្រាស់បណ្ដាញសង្គមទូទៅ នៅអាស៊ីខាងកើត ក៏ដូចជាអាស៊ីអាគ្នេយ៍នាំគ្នា
ចាប់អារម្មណ៍ក្នុងអំឡុងប៉ុន្មានថ្ងៃមកនេះ។

មិនត្រឹមតែប៉ុណ្ណោះ Web Page របស់ tvN ក៏បានដាក់ជាសំនួរមួយជូនដល់ទស្សនិកជនគ្រប់គ្នា
ដែលនិយមរឿងភាគទូរទស្សន៍ថ្មីនេះផងដែរដោយសួរថា តើឈុតឆាកមួយណាដែលអ្នកមើល
ទាំងអស់គ្នាគិតថាជក់ចិត្ត និង Romantic បំផុតនោះ? ចំពោះចម្លើយសឹងតែទាំងអស់គឺគេសរសេរ
តបថាឈុតឆាកដែលតួរឯកប្រុសស្រីថើបគ្នាយ៉ាងស្និត។


ពិតជា Romantic មែនទែនទោះបីជាកំពស់ខុសគ្នាដល់ទៅ ២២ សង់ទីម៉ែត្រក៏ដោយក៏ក្នុងឈុត
នេះកំពស់គឺមិនអាចជាឧបសគ្គដល់ Hee Jin ក្នុងការបង្ហាញពីទឹកចិត្តស្រលាញ់ដល់តួរប្រុស Kim
Deck បានដែរដូចអ្នកបានឃើញក្នុងរូបខាងលើ។ ក្នុងឈុតឆាកនេះផងដែរលោក Kim Byung
Soo អ្នកដឹកនាំការសម្ដែងបានប្រាប់ថាការពិតទៅវាមិនមែនជាគំនិតរបស់លោកទាំងស្រុងនោះ
ទេ។ តែនៅពេលដែលលោកកំពុងតែនឹករកឈុតសម្ដែងសម្រាប់រឿងនេះដើម្បីអោយមានភាព​
Romantic នោះតួរប្រុស និងតួរស្រី Yu In Na និង Ji Hyun Woo បានលេចឡើងមកជាមួយនឹង
គំនិតមួយនេះដែលវាគឺជាគំនិតក្នុងការសម្ដែងមួយដ៏ល្អប្រសើរសម្រាប់ភាពយន្តរបស់លោក។
ភាគបញ្ចប់នៃរឿងភាគនេះនឹងមានចាក់បញ្ចាំងនាយប់នេះនៅលើបណ្ដាញទូរទស្សន៍ tvN ហើយ
ចំពោះការចាក់ផ្សាយសារជាថ្មីមិនទាន់មានការយល់ព្រមនោះទេ ទោះបីជាមានការសំនូមពរ
ច្រើនក៏ដោយ។

ដោយ៖ ម៉ូនីកា
ប្រភពពី៖ k14 


Tags: k-drama tvn