CamNews

ព័ត៌មានជាតិ 

រថយន្ត​ តាក់ស៊ី ១ គ្រឿង បុកគូថ រថយន្តគេ ចតចោល ស្លាប់៤ របួសធ្ងន់២នាក់

បន្ទាយមានជ័យ ៖ រថយន្តតាក់ស៊ី១គ្រឿង បុកគូថរថយន្តគេ ចតចោល ស្លាប់៤ របួសធ្ងន់២នាក់ លើផ្លូវ ជាតិលេខ៥ ចំណុចខាងកើត ជញ្ជីងថ្លឹងរថយន្ត១០០ម៉ែត្រ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ២១និង២០នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ បណ្តាលឲ្យ មានមនុស្សស្លាប់ចំនួន៣នាក់នៅកន្លែង និង៣នាក់ផ្សេងទៀតរបួសធ្ងន់ ត្រូវបានគេបញ្ជូន ទៅសង្គ្រោះទាំង យប់ ។

លោក សៅ សារឿន នាយផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបាន ឲ្យដឹងនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៤នេះថា ហេតុការណ៍នេះមុនដំបូង គឺមានរថយន្តធុនធំ ១គ្រឿង ម៉ាកហ្វុយសូ ពណ៌ ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 3A-0493  បានចតចោលលើ ផ្លូវ ផ្នែកខាងស្តាំដៃ ដោយគ្មានដាក់ភ្លើង សញ្ញា និងមែកឈើសម្គាល់ឡើយ នៅវេលាម៉ោង កើតដោយមេឃងងឹតផង ស្រាប់តែមានរថយន្ត តាក់ស៊ី ១គ្រឿង ម៉ាកកាមរី ស៊េរី ១៩៩៣ ពណ៌ស ចង្កូតស្តាំ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-2451 បើកបរ ដោយឈ្មោះ រុំ សងលី ហៅ តុងម៉ុង ភេទប្រុស អាយុ ៣១ឆ្នាំ ជាយោធា និងអ្នករួមដំណើរចំនួន ៥នាក់ ចេញពីប៉ោយ ប៉ែត ឆ្ពោះទៅក្រុងសិរីសោភ័ណ បានបុកពីក្រោយ រថយន្តរថយន្តធុនធំនោះពេញទំហឹង បណ្តាលឲ្យស្លាប់ និងរបួស្ងធ្ងន់ព្រោងព្រាត គាបជាប់ក្នុងរថយន្តតែម្តង ។

លោក សៅ សារឿន បានបន្តថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតភ្លាមៗនោះ រួមមាន ១-ឈ្មោះ រុំ សង លី ភេទប្រុស អាយុ៣១ឆ្នាំ ជាទាហាន និងជាអ្នកបើកបរតាក់ស៊ី ២-ឈ្មោះ សុខ ពិសិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ ជានិស្សិតនៃសកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយ មានជ័យ ៣-ឈ្មោះ ញ៉ូវ សារិទ្ធ ភេទ ប្រុស អាយុ ២២ឆ្នាំ ជាទាហាន ៤-ឈ្មោះ សួន ស៊ិញ ភេទប្រុស អាយុ២២ឆ្នាំ អ្នកដំណើរជននេះស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យដីថ្មី ៥-ឈ្មោះ ឈិន ម៉ាលី ភេទប្រុស អាយុ ២៦ឆ្នាំ រងរបួសធ្ងន់ និង៦-ឈ្មោះ ឯក លីន ភេទប្រុស អាយុ៣៤ឆ្នាំ របួសស្រាល ជនទាំង ២នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ។ បច្ចុប្បន្នសពទាំង៤នាក់ ត្រូវបានសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាម ប្រពៃណី អ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ ចំពោះរថយន្តធុនធំ និងរថយន្តរបស់ជនរងគ្រោះត្រូវបាននគរបាល នាំយកទៅរក្សាទុក ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ