CamNews

ព័ត៌មានជាតិ 

ស្រវឹងស្រា បើករថយន្ត កាមរីទំនើប បុកបង្គោលភ្លើង ទាំងកម្រោល

ភ្នំពេញៈ បុរសម្នាក់ដែលគេសង្ស័យថា ស្រវឹងស្រា ជោកជាំ បានបើករថយន្តកាមរីស៊េរីទំនើប
បុករះម៉ូតូ ពីរគ្រឿង ហើយបន្តទៅបុកបង្គោលភ្លើងទាំង កម្រោល បណ្តាលឲ្យរថយន្តខូចខាត
ផ្នែកខាងមុខ យ៉ាងដំណំ នាវេលាម៉ោង ជាង ៦ល្ងាចថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១២ ស្ថិត តាម
បណ្តោយផ្លូវជាប់និងរបងវត្ត មហាមន្ត្រី ឈាងខាងកើត ក្នុងខណ្ឌចំការមន។

ប្រធានក្រុមប្រហុកខ្មែរ ដែលបានឃើញហេតុការណ៍នេះផ្ទាល់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន
ដើមអម្ពិលឲ្យដឹង ថា នៅម៉ោងកើតហេតុគេឃើញបុរសម្នាក់ បានជិះរថយន្តកាមរីស៊េរីទំនើប
ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-9338 ក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវលេខ
១៦៣ ពោលគឺបណ្តោយផ្លូវពីសកាលវិទ្យាល័យធនធាន មនុស្ស ឆ្ពោះមកស្តុបវត្តមហាមន្រ្តី។
ប្រធានក្រុមប្រហុករូបនេះ បានបន្តថា លុះដល់ចំណុចកើតហេតុ ស្រាប់បុរស ជាម្ចាស់រថយន្ត
ដែលសង្ស័យថាស្រវឹងផងនោះ បានជ្រុលចង្កូតរថយន្តទៅបុករះម៉ូតូពីរគ្រឿងចតនៅចិញ្ចើមផ្លូវ ហើយក៏ជ្រុលទៅបុកបង្គោលភ្លើងបន្ថែមទៀត បណ្តាលឲ្យរថយន្តដ៏ស្រស់ស្អាតមួយនេះ រងការ
ខូចខាតផ្នែកខាង មុខយ៉ាងដំណំ។

តែទោះបីជាយ៉ាងណា ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ រីឯម្ចាស់
រថយន្តវិញ ត្រូវ បានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំ តែហាក់មានភាពច្រងេងច្រងាងបន្តិច
ព្រោះស្ថិតក្នុងភាពស្រវឹង។

បុរសជាម្ចាស់រថយន្ត គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ តែទាំងរថយន្ត និងបុរសជា
អ្នកបើកបរ ដែល មានវ័យចំណាស់បន្តិទៅហើយនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅប៉ុស្តិ៍
នគរបាល ដើម្បីធ្វើការដោះ ស្រាយជាមួយភាគីពាក់ព័ន្ធ៕

ទិដ្ឋភាពនៅកន្លែងកើតហេតុ (រូបភាព៖ ប្រហុកខ្មែរ)

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ