CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួនស្ដ្រីម្នាក់ ពីបទ លួចកុំព្យូទ័រ

ភ្នំពេញ ៖ ជនសង្ស័យជានារីម្នាក់ ត្រូវ បានកម្លាំងនគរបាល ខណ្ឌសែនសុខ និង កម្លាំងនគរ
បាលមូលដ្ឋាន ឃាត់ខ្លួនកាលពី ថ្ងទី២៥ ខែមិថុនា ឆ្នាំ ២០១៣ កន្លងទៅ ស្ថិតនៅចំណុចផ្ទះជួល
ផ្លូវលេខ១៩២៨ ក្រុម ៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ក្រោយ
ពីជនសង្ស័យ រូបនេះបានធ្វើ សកម្មភាពលួចកុំព្យូទ័រ ១ គ្រឿង កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា
ឆ្នាំ ២០១៣ ។

យោងតាមរបាយការណ៍ របស់នគរបាល ខណ្ឌសែនសុខបានឱ្យដឹងថា ជនសង្ស័យទាំង នេះ
ឈ្មោះ ចាន់ សុខនាង អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ២០៦ ផ្លូវលេខ ១៥០ សង្កាត់បឹងកក់ទី២
ខណ្ឌទួលគោក រាជធានី ភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ របាយ ការណ៍ដដែល បានបន្ដថា
នៅវេលាម៉ោង កើតហេតុខាងលើ ជនសង្ស័យរូប នេះដែល ស្គាល់ជនរងគ្រោះ ជាម្ចាស់កុំព្យូទ័រ
ផងនោះ ឈ្មោះ កេង ឌីណា ហើយក្រោយពីការស្គាល់ គ្នាមួយរយៈខ្លី នៅក្នុងម៉ាតតូតាល់ នៅ
សង្កាត់ភ្នំពេញថ្មី ជនរងគ្រោះបាននាំជន សង្ស័យរូបនេះ ទៅលេងបន្ទប់ជួលរបស់ខ្លួន ។

របាយការណ៍បានបន្ដថា ក្រោយពីពួកគេ ទាំង២នាក់ នាំគ្នាអង្គុយលេងក្នុងបន្ទប់ជួល ពេលនោះ
ជនរងគ្រោះបានគេងលក់ ស្រាប់ តែជនសង្ស័យរូបនេះ ធ្វើសកម្មភាពលួច យកកុំព្យូទ័រយួរដៃ
គេចខ្លួនបាត់ទៅ ប៉ុន្ដែ បានយកកុំព្យូទ័រមួយនេះ ទៅផ្ញើនឹងឈ្មោះ ញ៉ាញ់ ដែលជាសង្សារមិត្ដភក្ដិ
របស់ខ្លួន រួច ហើយក៏នាំគ្នាទៅចូលលេងក្លឹបកំសាន្ដ ម៉ូណាកូ រហូតដល់ព្រឹកទៀបភ្លឺ ។ សមត្ថកិច្ច
បានបន្ដថា នៅពេលដែលជនសង្ស័យរូប នេះ ចេញពីក្លឹបមកវិញ ក៏ជួបជនរងគ្រោះ ហើយក៏ប្ដឹង
សមត្ថកិច្ច ចុះមកឃាត់ខ្លួនភ្លាមៗ តែម្ដង ។ បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបាននគរបាលខណ្ឌ
សែនសុខ បញ្ជូនខ្លួនទៅកាន់តុលាការចាត់ ការតាមផ្លូវច្បាប់ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ