CamNews

តារា 

នាយក្រិន​ចូលតុលាការ​ម្តងទៀត


រាជធានីភ្នំពេញ ៖ តារាកំប្លែង​​ល្បីឈ្មោះ​​ដែលកើត​មាន​រឿងរ៉ាវ​ប្រេះ​ឆាលែង​លះ​​​ប្រពន្ធ​ ឈ្មោះ​ទេស សុជន ហៅនាយក្រិន នោះ​ត្រូវ​បាន​​គេឃើញ​ចូលខ្លួន​​​​ទៅ​កាន់សាលាដំបូង​​រាជ​ធានី ភ្នំពេញជា​ថ្មី​​ម្តងទៀត ​អម​ដោយ​មេធាវី​របស់​លោក​ផងដែរ ប្រយោជន៍​​គិតគូរ​ពាក្យ​បណ្តឹង​​សុំ​លែង​លះ​ប្រពន្ធ​ដែលទើបតែ​រៀបការ​​រួច​ ជាង​មួយឆ្នាំ​​​កន្ល​ងមក​នេះ និង​បន្សល់ទុក​កូន​ប្រុស​តូច​មួយ​ផងដែរ ។​

ដំណើរ​ចូល​ទៅកាន់​​តុលាការ​​ជា​ថ្មី​ទៀត​របស់​​ នាយក្រិន​នេះ ​​បានធ្វើឡើង​កាលពីវេលាព្រឹកថ្ងៃ​ទី​​២១ មករា ​២០១១ ​ជាមួយមេធាវី​​​ការពារក្តី​ឈ្មោះ​លឹម អេង​រតនៈ ​​ទៅកាន់​បន្ទប់​រដ្ឋ​បាល​របស់តុលាការ គឺបញ្ជាក់​​​ឱ្យអស់​​ការសង្ស័យ​ថា នាយ​ក្រិន ពិត​ជា​មាន​រឿង​រ៉ាវ​លែ​ងលះ​​ប្រពន្ធ​​ពិតមែន​។ ​នៅព្រឹកថ្ងៃទី​២១ មករា ២០១១ ​លោក​ទេស​ សុជន ហៅ​នាយក្រិន ​បាន​ជិះ​រថ​យន្ត​​ម៉ាក​កូរ៉ូឡា​ ពណ៌ឈាម​ជ្រូក ទៅឈប់​ចត​ជាប់​​របង​តុលាការ​​​រួច​ហើយចុះ​ដើរ​​វឹង​ចូល​ទៅ​ក្នុង​​​​ភ្លែត មិន​នៅ​អែអង់​​ឱ្យគេឃើញ​​យូរ​ទេ​...​លុះ​​ពេលចេញ​​មកវិញ ក៏ដើរ​លឿន​វឹង​ចូលទៅ​ក្នុង​ឡាន​​ផងដែរ និងបើក​​ចេញទៅបាត់ ។​

លោក​​លឹម អេង​រតនៈ មេធាវី​របស់​នាយ​ក្រិន​​​បាន​​មានប្រសាសន៍​​ថា ការ​លែង​លះ​របស់​នាយ​​ក្រិន​ នេះមិន​ពាក់​ព័ន្ធនឹង​បញ្ហាទ្រព្យ​សម្បត្តិ​​​ទេ គឺ​បណ្តាល​​មក​ពីការ​រស់នៅ​​មិន​ចុះសម្រុង​​គ្នា...។ ព័ត៌​​មានលំអិតនឹង​ផ្សាយជូននៅពេល​ក្រោយ និង​នៅលើទំព័រ​កាសែតកោះសន្តិភាព.

http://kohsantepheapdaily.com.kh/art...21-001152.html

Tags: