កណ្តាល ៖ ស្រ្តីម្នាក់ បានស្ទុះយក កំាបិតបុ័ងតោ កាប់អ្នកគ្រូបង្រៀន ខណៈដើរកាត់មុខផ្ទះ នៅម៉ោង ប្រមាណ៧ ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ព្រោះតែខឹងមិនបាននាំខ្លួន ទៅមន្ទីរពេទ្យ ដើម្បីសុំថ្នាំលេប ដោយជនសង្ស័យសតិមិនល្អ។
អ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ពេជ្រ ថេមរ៉ា ភេទស្រី អាយុ៥៤ឆ្នាំ ជាគ្រូបង្រៀនបាន រងរបួសម្រាមដៃស្តំាពីរ និងដៃខាងឆ្វេងមួយកំាបិទ ។ បន្ទាប់ពីត្រូវបាន ស្រ្តីសង្ស័យ ភួង សុខុន អាយុ២១ឆ្នាំ កាប់ បន្ទាប់នាងបានខឹង ជនរងគ្រោះមិននាំទៅមន្ទីរពេទ្យ ដើម្បីសុំថ្នាំលេបពី ដោយថា សតិមិនគ្រប់។
អ្នកភូមិបានបញ្ជាក់ទៀតថា នៅម៉ោងប្រមាណ៧ ព្រឹក គ្រាន់តែឃើញជនរងគ្រោះដើរកាត់មុខផ្ទះ ស្រ្តីសង្ស័យ ក៏ស្ទុះទាញកំាបិទដេញកាប់តែម្តង ហើយបច្ចុប្បន្ននេះ ជនរងគ្រោះកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកកៀន ស្វាយដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល