CamNews

ព័ត៌មានជាតិ 

ក្រសួងអប់រំ សម្រេច លើកពេលប្រឡង បឋមភូមិ (ឌីប្លូម) ទៅថ្ងៃទី២៦-២៧ កញ្ញា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានលើកពេល ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ
(ឌីប្លូម) ដែល គ្រោងធ្វើនៅថ្ងៃទី១៦-១៧ ខែកញ្ញា ទៅធ្វើនៅថ្ងៃទី២៦-២៧ ខែកញ្ញា វិញ។ មូល
ហេតុនៃការលើកពេលនេះ ក្រសួងមិនបានបញ្ជាក់ពីមូលហេតុនោះទេ តែគេសង្ស័យអាចជាប់ពាក់
ព័ន្ធនឹងមហាបាតុកម្មរបស់គណបក្ស សង្រ្គោះជាតិ។

ប្រធាននាយកដ្ឋានអប់រំចំណេះដឹងទូទៅ នៃក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ឹង ង៉ោហុក
បានថ្លែងប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ថា ក្រសួងអប់រំ
បានសម្រេចលើកពេលប្រឡងឌីប្លូម ទៅថ្ងៃទី២៦-២៧ ខែកញ្ញា។ «ក្រសួងអប់រំ សូមជំរាបជូន
ដំណឹងដល់មាតា បិតា អាណាព្យាបាលសិស្សានុសិស្ស ទាំងអស់ថា ការប្រឡងមធ្យមសិក្សាបឋម
ភូមិ ត្រូវលើកពេលទៅថ្ងៃទី២៦-២៧ ខែកញ្ញា»។

ការសម្រេចលើកពេល នៃការប្រឡងឌីប្លូមរបស់ក្រសួងអប់រំ មិនត្រូវបានលោក អ៊ឹង ង៉ោហុក
បញ្ជាក់ពីមូលហេតុ នោះទេ។ ទោះបីជាយ៉ាងណា សាធារណជនទូទៅលើកឡើងថា ការលើក
ពេលប្រឡងនេះ គឺជាប់ពាក់ព័ន្ធនឹង មហាបាតុរបស់គណបក្សសង្រ្គោះជាតិ ដែលមានទ្រង់ទ្រាយ
ធំនោះ។

ការពន្យារពេលក្នុងបំណងជួយរក្សាសន្តិសុខ និងសុវត្ថិភាព ជូនសិស្សានុសិស្ស ជាពិសេសសិស្ស
ដែលត្រូវចេញ ទៅប្រឡងក្នុងរាជធានីភ្នំពេញ៕

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ