តារាចំរៀង Justin Bieber ដែលមានសំលេងដ៏ពិរោះ និងរូបសំរស់គួរអោយទាក់ទាញ ដែលបានធ្វើអោយនារីៗជាច្រើនចោមរោម និងឈ្លួកវង់វេង។ ហើយបទចំរៀងដែលធ្វើអោយតារាចំរៀងរូបនេះមានភាពល្បី ល្បាញនោះគឺ "Baby"។ ចូរក្រឡេកមើលពីការតុបតែងខ្លួនវិញម្តង យើងឃើញថាការស្លៀកពាក់របស់ Justine Bieber គឺតែងតែមានស្តាយប្លែក ជាមួយនឹងម៉ូតពណ៌ទង់ដែងរបស់គេ។ តាមប្រភពព័ត៌មាន OMG Yahoo បានអោយដឹងថា Justin Bieber តែងតែកាត់សក់រៀងរាល់ 2-3 សប្តាហ៍ម្តង ហើយការកាត់ម្តងៗគឺចំណាយ អស់ 750$ ដែលធ្វើអោយមានការភ្ញាក់ផ្អើល ហើយក៏ចាប់ផ្តើមមានការប្រៀបធៀបទៅនឹងតារាមួយចំនួន ទៀតដែលចំណាយប្រាក់ជាច្រើនទៅលើការកាត់នឹងធ្វើម៉ូតសក់ផងដែរ។