CamNews

ព័ត៌មានជាតិ 

គ្រោះថ្នាក់ដ៏រន្ធត់ រថយន្តក្រុង បុករថយន្តដឹកកម្មករ ស្លាប់ ២១នាក់ និងជាង ១០នាក់រងរបួស

ស្វាយរៀង៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បង្កឡើងដោយ រថយន្តក្រុង បុករថយន្តដឹកកម្មករ បណ្តាលឲ្យកម្មករ  ២១នាក់ស្លាប់រដូករណែលពេញដងផ្លូវយ៉ាងសង្វេគជាទីបំផុត ខណៈកម្មករជាង ១០នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ ដោយអ្នកខ្លះមានសង្ឃឹមតិចតួចក្នុងការស្រោចស្រង់ជីវិត។

គ្រោះថ្នាក់ខាងលើបានកើតឡើងនៅវេលាម៉ោងជិត ៧ព្រឹកថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០១៥នេះ ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ស្នងការនគរបាលខេត្តស្វាយរៀង លោក គឹង ឃន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា កម្ម ករ ដែលរងរគ្រោះថ្នាក់នេះ ស្លាប់ ២១នាក់ មានស្រី ១៦នាក់ និងជាង ១០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ស្រាលត្រូវបានបញ្ជូនទៅសង្រ្គោះនៅតាមមន្ទីរពេទ្យ និងគ្លីនិកឯកជន ខណៈខ្លះទៀតបញ្ជូនទៅសង្រ្គោះនៅប្រ  ទេសវៀតណាម។ នៅក្នុងរថយន្តដឹកកម្មករ ផ្ទុកកម្មករជាង ៣០នាក់។

រថយន្តក្រុង ដែលបុករថយន្តដឹកកម្មករ ជារបស់ក្រុមហ៊ុនដឹកអ្នកដំណើរកម្ពុជា-វៀតណាម 15SH។ ក្រុមហ៊ុនដឹកអ្នកដំណើររបស់វៀតណាម មានទីតាំងស្ថិតនៅជាប់របងពហុកីឡដ្ឋានជាតិអូឡាំពិក ក្បែងកន្លែងលក់ផ្លែឈើចាស់។

បើតាមសមត្ថកិច្ចគ្រោះថ្នាក់នេះ បណ្តាលមកពីរថយន្តក្រុង ដែលធ្វើដំណើរមកពីប្រទេសវៀតណាមឆ្ពោះមករាជធានីភ្នំពេញ ក្នុងល្បឿនយ៉ាងលឿននោះ បានបើកជែង ហើយទៅចំណែកផ្លូវរថយន្តដឹកកម្មករ ដែលបញ្ច្រាសទិស រួចបុកពេញទំហឹងលាន់ឮដូចរន្ទៈ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia svay reang