ភ្នំពេញៈ លោកស្រី ស៊ុន ណាច័ន្ទមុនី និង លោកវរសេនីយ៍ត្រី គឹម សេដ្ឋា ត្រូវជាភរិយា និងបុត្រ មានទុក្ខយ៉ាងក្រៀមក្រម ដោយ លោកឧត្តមសេនីយ៍ឯក គីម ហង្ស ទីប្រឹក្សាសម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានទទួល មរណភាព កាលពីវេលាម៉ោង ២.៤៥នាទីរសៀល ថ្ងៃច័ន្ទ ទី១៩ ខែ មករា ឆ្នាំ ២០១៥ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ ។
សពរបស់លោក ឧត្តមសេនីយ៍ឯក គីម ហង្ស បានដំកល់ធ្វើបុណ្យញទៅតាមប្រពៃណី នៅគេហដ្ឋានផ្ទះ លេខ១៨៩ ផ្លូវ ១៩ ក្រុមទី៣៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ( នៅខាងក្រោយ សាលារចនា ) ។
នៅរសៀលម៉ោង ២ រសៀល ថ្ងៃ ពុធ ទី ២១ ខែមករា ឆ្នាំ២០១៥ សពនឹងត្រូវ រៀបចំរំកិល ទៅកាន់ឈាបនដ្ឋានវត្តថាន់ ក្រុងភ្នំពេញ បន្ទាប់មកធ្វើពិធីបូជាសព តាមប្រពៃណីខ្មែរ។
ជាមួយនឹងដំណឹងមរណទុក្ខ ដ៏ក្រៀមក្រំនេះ ក្រុមគ្រួសារសព សូមគោរពអញ្ជើញ អស់លោក លោកស្រី សាច់ញាតិ បងប្អូន មិត្តភក្តិ ទាំងអស់ អញ្ជើញចូលរួមក្នុងពិធីបុណ្យសព ដោយក្តីអនុគ្រោះ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល