CamNews

ព័ត៌មានជាតិ 

ខឹងចិត្តខ្លួនឯង ធ្វើមិនបាន តាមការសន្យា ត្រូវប្រពន្ធលែង សម្រេចចិត្តចងក បញ្ចប់ជីវិត

ភ្នំពេញ : សព្វថ្ងៃនេះ មនុស្សមិនថា ក្មេងចាស់ប្រុស-ស្រី នោះទេ ឲ្យតែមានបញ្ហា ក៏តែងនាំគ្នាគិតខ្លី
ជ្រើស យកការធ្វើអត្តឃាតខ្លួនឯង ដើម្បីមកដោះស្រាយបញ្ហាទាំងនោះ ។ ជាក់ស្តែងដូចករណី ភ្ញាក់
ផ្អើលទាំង ព្រឹក បានកើតឡើង កាលពីវេលាម៉ោង ៨ និង៣០ នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣
ដោយសារ បុរសម្នាក់ យកក្រមាមកចងក ធ្វើអត្តឃាតខ្លួនឯង នៅនឹងចំរឹងបង្អួច ក្នុងផ្ទះលេខ២៥០
ស្ថិតនៅ ភូមិសន្សំ កុសល ២ ផ្លូវ៣១បេតេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានស្លាប់យ៉ាងសោក
សង្រែង បំផុត ។

នគរបាលប៉ុស្តិ៍បឹងទំពុន បានឲ្យដឹងថា បុរសម្នាក់ដែលគិតខ្លីខាងលើនេះ មានឈ្មោះ ទូច ស្រ៊ុន អាយុ
២៨ ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិ ឃុំ ស្រុក ខេត្ត មុខរបរនៅផ្ទះ ។

យោងតាមសំដីម្តាយមីង របស់ជនរងគ្រោះ បាននិយាថា ក្រោយពីក្មួយគាត់រៀបការបានមួយអាទិត្យ
ក៏ មករស់នៅជាមួយគាត់ ដោយសន្យាឈប់ដើរផឹកស៊ី និងសេពគ្រឿងញៀន និងវាយម្តាយរបស់ខ្លួន
យក លុយទៀត ។ ម្តាយមីងបន្តថា ប៉ុន្តែក្រោយមករស់នៅជាមួយគាត់បានមួយសប្តាហ៍ នោះ ជនរង
គ្រោះ បានលបលួចទៅសេពគ្រឿងញៀនទៀតធ្វើឲ្យប្រពន្ឋខឹង ព្រោះមិនចោលមារយាទ នោះប្រពន្ឋ
ក៏រើខោអាវ ចុះចោល តែម្តងទៅ ដោយហេតុថា ជនរងគ្រោះ មិនអាចធ្វើតាមការសន្យារបស់ខ្លួនថា
ឈប់ប្រព្រឹត្តអំពើ ទាំងនេះ ទើបប្រពន្ឋសុខចិត្តរៀបការ ជាមួយ ដោយមិនគិតអតីតកាលរបស់ជនរង
គ្រោះទេ ។ ក្មួយគាត់ ប្រហែលជាតូចចិត្ត នឹងទង្វើរបស់ខ្លួនឯងហើយមើលទៅ ដែលមិនចេះថែរក្សា
ប្រពន្ឋដ៏ល្អរបស់ខ្លួននោះ ។

ក្រោយពីនគរបាលពិនិត្យ និងធ្វើកោសល្យវិច្ចយ រួចរាល់ហើយដឹងថា ជនរង គ្រោះប្រាកដជាស្លាប់
ដោយ សារចងកសម្លាប់ខ្លួនមែន ដូច្នេះសមត្ថកិច្ចបានប្រគល់សព ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើ
បុណ្យ តាម ប្រពៃណី ។ ជុំវិញករណីមួយនេះ បើតាមការបញ្ជាក់ពីបងប្អូនជីដូនមួយរបស់សពខាង
លើនេះ គឺជនរង គ្រោះចងក សម្លាប់ខ្លួន ព្រោះតូចចិត្តរឿងប្រពន្ធលែងលះ និងសព្វថ្ងៃគ្មានការងារ
ធ្វើពិតប្រាកដ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ