CamNews

តារា 

សូ ឆានី ទម្លាយ​ទុក្ខ​ក្រៀម​ក្រំ​ក្នុង​ចិត្ត​ថា សិល្បៈ​បាន​តែ​មួយ​រស់ ហើយ​បើ​គ្មាន​បក្ស​ពួក ច្បាស់​ជា

(ភ្នំពេញ)៖ តារាសម្ដែងប្រុស​ស្រស់សង្ហា សាច់ដុំធំៗ លោក សូ ឆានី ត្រូវបានគេស្គាលជាទូទៅថា ជាតួឯកប្រុសក្នុងបទចម្រៀងរបស់នាង មាស សុខសោភា មានចំណងជើងថា «ហេតុអ្វីអ្នកកុហក» ថ្មីៗនេះ បានទម្លាយទុក្ខព្រួយរបស់ខ្លួនជាសាធារណៈ ជុំវិញរឿងរ៉ាវដែលបានកើតឡើងក្នុងការងារសិល្បៈ។ តារារូបនេះ បានបញ្ជាក់ ក្នុងន័យលាតត្រដាង ពីការចូលថតក្នុងផលិតកម្មណាមួយ បើពុំមានខ្សែ ឬជាបក្សពួកគេទេ កុំសង្ឃឹមថា បានសម្ដែងតួធំ ឬរកចំណូលបានច្រើនក្នុងវិស័យនេះ ទោះបីជាខ្លួនមានសមត្ថភាពក្ដី។

ជាមួយគ្នានេះ ការជ្រើសរើសតួសម្ដែង ដោយលំអៀង ពុំមានភាពស្មោះត្រង់ ក៏ត្រូវបានលោក សូ ឆានី លើកយកមកបកអាក្រាតដែរ ដើម្បីឲ្យធូរទ្រួងខ្លះ ខណៈដែលកន្លងមកលោក ធ្លាប់បានជួបប្រទះជាក់ស្ដែង ធ្វើឲ្យលោកមានអារម្មណ៍ថា តូចចិត្តស្អិតទ្រូង ធ្វើអ្វីមួយហាក់បីដូចជាខុសពីគេ។

​លោក សូ ឆានី ទើបតែប្រឡូកសិល្បៈថ្មីៗនេះទេ ប៉ុន្តែលោកមានការគាំទ្រច្រើន គួរឲ្យកត់សម្គាល់ ព្រោះ​បានគ្រងតំណែងឯកក្នុងរឿង ភាគរបស់ស្ថានីយទូរទស្សន៍បាយ័ន និង​ជាពិធីករ ក្នុងកម្មវិធីផ្សេងៗ ជាច្រើន។ តែផ្ទុយទៅវិញតារាប្រុសរូបនេះ បែរជាថ្ងូររឿងថា លោកគ្មានការងារសម្ដែង ហើយចង់ដាច់បាយទៅវិញ​។

តារាសម្ដែង សូ ឆានី បាននិយាយក្នុងបណ្ដាញសង្គមរបស់ខ្លួនថា «បន្តិច​ទៀតឈប់ធ្វើសិល្បៈ ទៅរើសអាចម៌គោ នៅស្រែវិញហើយ ឲ្យទំនេរពេកអ៉ីចឹង មុខវាមិនស្អាតដូចខ្មែរអង្គរ ដូចគេ ទៅណាក៏គេស្គាល់ដែរ ថាតួធំ តែធំពេករកសៀតចូលអត់កើត។ ​និយាយទៅតេស្តសុទ្ធតែតួ​ឯក គ្រប់រឿង តែទៅជាប់អ្នកអត់ធ្វើតេស្តវិញ តែចង់និយាយថា តួបែកហ្គ្រោន (background) ក៏ថតដែរ ឲ្យតែតម្លៃសមរម្យ ខ្ញុំមិនខ្លាចធ្លាក់កូដស្អីទេ ហើយក៏មិនសុំល្បីស្អីដែរ សុំតែមារស់ៗ​ទៅ តែរាល់ថ្ងៃមានដាច់បាយឯណា​ល្បល់យ៉.!»។

តារាសម្ដែងដែលកំពុងតែអាក់អន់ចិត្ត នឹងការងារសិល្បៈរូបនេះបន្តថា «អន់ចិត្តដែរ ពេលធ្វើតេស្តហើយ គេនិយាយថា មុខមិនត្រូវសាច់រឿង ហើយហៅធ្វើតេស្តល្បល់យ៉អី! ហើយបើត្រូវវិញ ឲ្យតម្លៃមហាមិនអាចទទួលយកបានថា តួ​ថ្មីគ្នាល្បីឡើងលិចវិញ ហើយថ្មីស្អី បងចង់ប្រាប់ថាតម្លៃនឹងថតបាន តែខោអាវលើបង តែ yes no ok ចប់ហ៊ានតែនិយាយ ដកដូចគុម្ពស្ពៃ គ្មានមុខជាលើកទីពីរ ហើយចង់និយាយ ចរឹកខ្ញុំមិនសូវចេះនិយាយលេងសើចទេ កុំថាខ្ញុំឫក មិនមែនឫកទេ តែមកពី​គ្នាចរឹកអ៉ីចឹង !»។

តារាសម្ដែងចាប់ផ្ដើមមានទីផ្សារ លោក សូ ឆានី បន្តទៀតថា «បើនិយាយទៅអន់ចិត្ត អ្នកមួយចំនួនថា ហៅថត គ្នាខំអង្គុយស្តាប់សាច់រឿងថតម្ង៉ៃ(មួយថ្ងៃ) តែពេលថត អ្នកផ្សេងហួសវាចាហ្មង! ឈប់គិតដឹងតែអនាគតក្លាយ ជាអ្នកមានហើយ គ្រូទាយប្រាប់ថាអ៉ីចឹង ហាហាហាហា មានមាន...!»។

ជាការកត់សម្គាល់ អ្នកសិល្បៈស្រុកខ្មែរ ត្រូវបានគេសង្កេតឃើញថា បើសិនគ្មានខ្សែ ក៏ពិបាកគ្រងតំណែងបានដែរ ព្រោះបច្ចុប្បន្នអ្នកមានសមត្ថភាពមានច្រើន​ តែតួឯកមុខដដែលៗ ហើយអ្នកគ្មានខ្សែ ហាក់ពិបាកបន្តិច ដើម្បីបានគ្រងតំណែង និងរកប្រាក់ចំណូលបានច្រើនពីវិស័យមួយនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: so Chani