CamNews

ព័ត៌មានជាតិ 

គ្រោះថ្នាក់ចរាចរ ឆក់យកជីវិត តួឯក ប្រុស ទុកឲ្យ គូរដណ្ដឹងយំ សោកអោបសព

 ភ្នំពេញៈ គ្រោះថ្នាក់ចរាច បានផ្ដាច់យកជីវិត តួអង្គប្រុសទៅ ដោយទុកឲ្យនារីវ័យ ក្មេងម្នាក់ យំ
សោកឱប សព របស់សង្សារ ទាំងមិនអស់អាល័យ នេះជាសោកនាដ កម្ម ដែលអ្នក ផងទាំងពួង
គប្បីចេះយោគយល់ គ្នា ក្នុងពេលដែលបើកបរ ។

ប្រភពពីនគរបាល មូលដ្ឋាន បានឲ្យ ដឹងថា ជនរងគ្រោះអ៊ុំ សុវណ្ណារិទ្ធិ អាយុ១៦ឆ្នាំ បើកបរម៉ូតូម៉ាក
ស្កុបពី ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1AQ-3951 បានបុក គ្នាពេញទំហឹង ជាមួយភាគីម្ខាង
ទៀតជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ បណ្ដាលឲ្យស្លាប់បាត់បង់ ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ។ ចំណែក
អ្នក ជិះម៉ូតូម៉ាក វ៉េវ រងរបួសធ្ងន់ធ្ងរ ត្រូវបានគេដឹកយកទៅសង្គ្រោះ មន្ទាន់នៅមន្ទីរពេទ្យ កាល់ម៉ែត។
ក្រោយហេតុ ការណ៍គ្រោះថ្នាក់នេះ គេឃើញនារីវយ័ក្មេងម្នាក់ ដែលអះអាងថា ជាគូដណ្ដឹង បានទៅ
ទួញយំសោកឱបសាកសព ជនរងគ្រោះយ៉ាងអណោចអធម័ មុនត្រូវបានគេលើក យកទៅធ្វើបុណ្យ
នៅគេហដ្ឋានរបស់ជនរងគ្រោះផ្ទះលេខ១៥៤ ផ្លូវលំ ក្រុមទី៤ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ
រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍បានបញ្ជាក់ថា ហេតុគ្រោះ ថ្នាក់ចរាច នេះកើតឡើងកាលពីវេលា ម៉ោង០១និង
៣០នាទីរសៀលថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១២ នៅចំណុចមុខហាងហុងដា ក្បែរផ្សារហេងលី ស្ថិតក្នុង
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

នេះជាមហន្ដរាយ ដែលមិនអាចកាត់ថ្លៃបាន បណ្ដាលមកពីគ្រោះថ្នាក់ចរាចរ ដោយសារតែការ បើក
បរមិនយោគយល់អាធ្យាស្រ័យគ្នា ទៅវិញ ទៅមក បើកបរហួស ល្បឿនកំណត់ ជាពិសេស ការបើក
បរក្នុងស្ថានភាពស្រវឹង។ ប្រការដែលគួជៀសវាង បានគប្បីកុំបើកបរក្នុងស្ថានភាព រៀបរាប់ខាងលើ
នោះបញ្អាគ្រោះថ្នាក់ចរាចរពិត ជាអាចកាត់បន្ថយបាន៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ