CamNews

ព័ត៌មានជាតិ 

ជនជាតិបរទេសម្នាក់ ស្រវឹងស្រា ដើរអុកឡុក ពេញផ្លូវព្រះសីហនុ និងស្រែកឡូឡា នៅមុខទីស្នាក់ការ UNESCO

ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌចំការមន បានព័ទ្ធចាប់ខ្លួន បុរសជនជាតិ បរទេសម្នាក់ ស្រវឹង
ជោគខ្លួន បាត់បង់ ស្មារតី ដើរតាមផ្លូវព្រះសីហនុ ស្រែកឡូឡា  ហើយស្ទាក់មុខ រថយន្តអ្នក
ដំណើរ ហើយដើរទៅតោង របងគណៈកម្មការ យូណេស្កូកម្ពុជា រួចស្រែកបំពងសំឡេង បង្ក
ឲ្យការរំខាន យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ នៅតាមបណ្តោយ ផ្លូវព្រះសីហនុ ជិតវិមានឯករាជ្យ
ស្ថិតក្នុង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង ២២និង ៣០ នាទីយប់ថ្ងៃទី
០៥ ខែមិនាឆ្នាំ២០១៣ ។

ទាក់ទិននឹងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុនោះ ប្រជា
ពលរដ្ឋបានសង្កេត  ឃើញបុរសជនជាតិបរទេសម្នាក់ នេះដើរចេញពីក្នុងហាង មួយកន្លែង ស្ថិត
ក្នុងភូមិសាស្រ្ត សង្កាត់បឹងកេងកងទី១ ហើយគេបានដើរ ទាំងស្រវឹងស្រា សំដៅឡើងមក ផ្លូវ
ព្រះសីហនុ ។

ខណៈបុរសម្នាក់នោះដើរមកដល់ផ្លូវព្រះសីហនុ រូបគេបានស្រែកឡូឡា និងបានដើរទៅស្ទាក់
មុខរថយន្តអ្នកដំណើរ ជាច្រើនគ្រឿង ក្រោយមក រូបគេបានដើរមកស្រែកឡូឡា នឹងតោង
របងគណៈកម្មការយូណេស្កូកម្ពុជា បង្កឲ្យមានការភ្ញាក់ផ្អើល នគរបាល ខណ្ឌចំការមន នាំគ្នា
មកអន្តរាគមន៍ ដើម្បីឃាត់ខ្លួន ជនជាតិបរទេសម្នាក់នេះយកទៅកាន់ទីស្នាក់ នគរបាលប៉ុស្តិ៍
បឹងកេងកងទី១ ធ្វើការអប់រំ ប៉ុន្តែ ក្នុងការចាប់ខ្លួនជនជាតិ បរទេសម្នាក់នេះគឺមានការលំបាក
ខ្លាំងណាស់ ដោយសារជនជាតិបរទេសម្នាក់នេះ ស្ថិតក្នុងស្ថានភាពស្រវឹងស្រារហូតបាត់បង់
ស្មារតី និយាយស្តាប់គ្នាលែងបានទៅហើយ។

ដោយស្ថានភាពតានតឹងខ្លាំងពេក នោះសមត្ថកិច្ចក៏ សម្រេចព័ទ្ធចាប់ខ្លួន ជនជាតិបរទេសម្នាក់
នេះ ដាក់ចូល ក្នុងរថយន្តសាមុយដឹក យកទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលខួលក្បាល
របស់គេ ព្រោះប្រហែល បុរសនេះផឹករហូតប៉ះពាល់ដល់ខួលក្បាលហើយមែន ទៅបានជា
ដើរធ្វើសកម្មភាពបែបនេះ។ យ៉ាងណាក៏ដោយ មិនទាន់ស្គាល់ អត្តសញ្ញាណ ជននេះនៅឡើយ
ទេ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ