CamNews

ព័ត៌មានជាតិ 

ប្រពន្ធ ជាជនដៃដល់ កាប់សម្លាប់ និង ឆក់ខ្សែភ្លើងប្ដី ព្រោះជម្លោះ ដោយសារផឹកស៊ី

ស្វាយរៀង ៖ អំពើឃាតកម្មកាប់សម្លាប់ បុរសម្នាក់ ស្ថិតនៅភូមិតារាងបាល់ សង្កាត់គយត្របែក
ក្រុងស្វាយរៀង ខេត្ដស្វាយរៀង ដែលធ្វើឱ្យមានការផ្ញាក់ផ្អើលនៅពេល ប្រទះឃើញសពក្នុងថ្លុក
ឈាម កាលពីព្រឹក ទៀបភ្លឺថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣កន្លងទៅនេះ ឥឡូវក្រោយពីធ្វើការស្រាវ
ជ្រាវ យ៉ាងយកចិត្ដទុកដាក់ តាមជំនាញរបស់ខ្លួន រួចមក កម្លាំងនគរបាលខេត្ដស្វាយរៀង ដែលដឹក
នាំបញ្ជាផ្ទាល់ ពីសំណាក់ស្នងការ នគរបាលខេត្ដ លោកឧត្ដមសេនីយ៍ត្រី កឹង ឃន បានឈានទៅ
ដល់ការឃាត់ខ្លួនជនដៃដល់នោះ គឺប្រពន្ធរបស់ជនរងគ្រោះតែម្ដង ដែលបានកាប់សម្លាប់ និងយក
ខ្សែភ្លើងឆក់ប្ដីខ្លួនឯង ព្រោះតែជម្លោះពាក្យសំដីក្រោយ ពីប្ដីត្រឡប់មកពីផឹកស៊ីនោះ ។

អំពើឃាតកម្ម ប្រពន្ធសម្លាប់ប្ដីក្នុងរូប ភាពយ៉ាងសាហាវបែបនេះ បានបន្សល់ទុកកូនស្រីម្នាក់អាយុ
ជាង ១ឆ្នាំ រស់នៅកំព្រា ឯកោ ខណៈដែលឪពុកបានស្លាប់ រីឯម្ដាយត្រូវជាប់គុក ។

ស្នងការនគរបាល ខេត្ដស្វាយរៀង លោកឧត្ដមសេនីយ៍ កឹង ឃន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន
ដើម អម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ នេះថា ក្រោយពីទទួលព័ត៌មាន
និងករណី ឃាតកម្មលើជនរងគ្រោះរួចមក លោកបានដឹកនាំកម្លាំងនគរបាលជំនាញ បើកការស្រាវ
ជ្រាវ តាមរយៈ ការប្រជុំកំណត់មុខសញ្ញាចំនួន៣ដង ។

លោកឧត្ដមសេនីយ៍ កឹង ឃន បានបន្ដ ថា ការស្រាវជ្រាវបានប្រើអស់រយៈពេល៨១ម៉ោង ចុងក្រោយ
ក៏ ឈានទៅដល់ការចាប់ខ្លួនស្ដ្រីជាប្រពន្ធ កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៣ ហើយបាននឹង
កំពុង រៀបចំសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូង ខេត្ដស្វាយរៀង ចាត់ការតាមផ្លូវច្បាប់ ។

អំពើឃាតកម្ម ប្រពន្ធសម្លាប់ប្ដីខាងលើនេះ ត្រូវបានលោកស្នងការរៀបរាប់ថា កាលពីវេលាម៉ោង៩
យប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣ បុរសជាប្ដីបានសុំលុយប្រពន្ធ ទៅផឹកស៊ីចំនួន៣០ដុល្លារ រួចហើយ
រហូត ដល់ម៉ោង ២យប់រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ ជនរងគ្រោះបាន
ត្រឡប់មកផ្ទះ វិញ ក៏ទាស់សំដីគ្នាជាមួយប្រពន្ធ ដោយសារតែរឿងផឹកស៊ីនេះ ។

លោកឧត្ដមសេនីយ៍ កឹង ឃន បានបន្ដ ថា នៅពេលមានជម្លោះពាក្យសំដីជាមួយគ្នា ជនរងគ្រោះ
បានទះ ស្ដ្រីភរិយាមួយកំផ្លៀង ដែលការប្រើអំពើហិង្សានេះ បានបង្ខំឱ្យស្ដ្រីជាប្រពន្ធ ចូលទៅយក
កាំបិតមកកាប់លើ ប្ដី របស់ខ្លួនជាច្រើនកាំបិត បណ្ដាលឱ្យហូរឈាមជោគ។ ដោយឃើញស្ថានភាព
កាន់តែធ្ងន់ធ្ងរបែបនេះ ស្ដ្រីជាប្រពន្ធក៏បានបញ្ចប់ ជីវិតរបស់ប្ដីតាមរយៈការឆក់ខ្សែភ្លើងរហូតដល់
ស្លាប់តែម្ដង ។

បើតាមលោកស្នងការ នៅពេលប្ដីរបស់ ខ្លួនស្លាប់ ស្ដ្រីជាប្រពន្ធបានអូសសពប្ដីទាំងឈាមដាប យក
មកទុកមុខផ្ទះ ហើយចូលទៅក្នុងផ្ទះកើបឈាមយកមកចាក់លើសពប្ដី ក្នុងគោលបំណងបំភ័ន្ដសមត្ថ
កិច្ច និងមជ្ឈដ្ឋានទូទៅថា ប្ដីរបស់ខ្លួនត្រូវបានក្រុម ចោរប្លន់កាប់សម្លាប់ ហើយប្លន់យកទ្រព្យសម្បត្ដិ។

លោកឧត្ដមសេនីយ៍៍បានបន្ដថា មុនដំបូងជនសង្ស័យជាប្រពន្ធ បានឆ្លើយបង្វែរដាន ដោយកុហក
សមត្ថកិច្ចថា ប្ដីរបស់ខ្លួនចេញទៅផឹកស៊ីជាមួយមិត្ដភ័ក្ដិ លុះដល់ម៉ោង កើតហេតុក៏ប្រទះឃើញសព
ប្ដីនៅមុខផ្ទះគឺ ជារឿងប្លន់សម្លាប់ ដោយបាត់គ្រឿងអលង្កា និងលុយអស់ជាច្រើន ប៉ុន្ដែ ដោយសារ
តែសមត្ថកិច្ចមានជំនាញខ្ពស់ តាមរយៈការពិនិត្យភស្ដុតាង នៅក្នុងផ្ទះ និងតាមរយៈ ការសួរដេញ
ដោលទៅលើស្ដ្រីជាប្រពន្ធ ទើបចុងក្រោយ ឈានទៅដល់ការចាប់ខ្លួនតែម្ដងទៅ ហើយនៅពេល
ដែលសមត្ថកិច្ចដឹង និងឃាត់ខ្លួនជនសង្ស័យរូបនេះ ក៏បានឆ្លើយសារភាពរឿងរ៉ាវទាំងនេះតែម្ដងទៅ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវ ប្រពន្ធកាប់សម្លាប់
ខាងលើនេះឈ្មោះ សៀង ប៉េងស្រ៊ី អាយុ២៦ឆ្នាំ រីឯជនសង្ស៊័យជាប្រពន្ធឈ្មោះ គូ ចិន្ដានី អាយុ២២ឆ្នាំ
មានកូនស្រីម្នាក់ អាយុជាង ១ឆ្នាំ ។

សមត្ថកិច្ចបានបន្ដថា ក្រោយពេលកើតហេតុនោះ ស្ដ្រីជាប្រពន្ធបានកុហកសមត្ថកិច្ចថា ប្ដីរបស់ខ្លួន
បានចេញទៅក្រៅស្រាប់តែទូរស័ព្ទលែងចូល លុះក្រោយមកនៅម៉ោង កើតហេតុនោះ ក៏ឃើញសព
ប្ដីក្នុងថ្លុកឈាម នៅមុខផ្ទះ ហើយអះអាងថា ជាអំពើប្លន់ ដោយក្រុមចោរបានយកចិញ្ចៀនពេជ្រ ១វង់
តម្លៃ ១២០០ដុល្លារ ទូរស័ព្ទអាយហ្វូនតម្លៃជាង៤០០ដុល្លារ ។ ប៉ុន្ដែ ការឆ្លើយបែបនេះ របស់ស្ដ្រីជា
ប្រពន្ធគឺជាការភូត កុហក ដើម្បីបង្វែរដានខណៈដែលគឺជាឃាតកយ៉ាងពិតប្រាកដ ក្នុងការសម្លាប់
ប្ដីយ៉ាងដូច្នេះ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ