CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួនក្រុម នគរបាលខ្លាឃ្លោក ៦នាក់ សកម្មខាងប្លន់ អ្នកដំណើរពេលយប់

ភ្នំពេញ៖ ក្រុមនគរបាលខ្លាឃ្លោកចំនួន ៦នាក់ ដែលតែងតែដើរធ្វើសកម្មភាពប្លន់អ្នកដំណើរពេលយប់ស្ងាត់យក  សម្ភារៈ និងលុយកាក់នៅក្នុងរាជធានីភ្នំពេញ ខណៈពួកគេគ្រងឯកសណ្ឋានមានអាយឌី កាំភ្លើង និង ខ្នោះដៃធ្វើ  ឲ្យប្រជាពលរដ្ឋយល់ច្រឡំ និងមានការថ្នាំងថ្នាក់ទៅលើកម្លាំងសមត្ថកិច្ចនាពេលកន្លងមក ឥឡូវត្រូវបានកម្លាំង  នគរបាលភ្នំពេញ ធ្វើការបង្រ្កាបបានហើយកាលពីយប់មិញ។

លោក ជួន ណារិន្ទ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រហូតដល់ពេលនេះ កម្លាំងប៉ូលិសព្រហ្ម ទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានចាប់ខ្លួនក្រុមនគរបាលខ្លាឃ្លោកចំនួន ៦នាក់ ដែលតែងធ្វើសកម្មភាពប្លន់ យកសម្ភារៈ និងលុយ ពីអ្នកជិះម៉ូតូពេលយប់នៅក្នុងរាជធានីភ្នំពេញ។

លោក ជួន ណារិន្ទ បានឱ្យដឹងថា ក្នុងប្រតិបត្តិការចាប់ខ្លួនក្រុមនគរបាលខ្លាឃ្លោក ៦នាក់នេះ សមត្ថកិច្ច បានដក ហូត អាយឌី អាយកូម ខ្នោះ និង កាំភ្លើងខ្លីមួយដើមផងដែរ។ លោកបានបន្តថា ការប្រើប្រាស់ឈ្មោះនគរបាល  ហើយសម្លុតយកសម្ភារៈ ឬ លុយ របស់អ្នកជិះម៉ូតូនេះ ជាទង្វើខុសច្បាប់បានធ្វើឱ្យខូចមុខមាត់សមត្ថកិច្ចនៅរាជ ធានីភ្នំពេញ ក៏ដូចនៅទូទាំងប្រទេស។

ពាក់ព័ន្ធទៅនឹងករណីបង្រ្កាបក្រុមនគរបាលខ្លាឃ្លោកខិលខូចខាងលើនេះ សមត្ថកិច្ចនឹងធ្វើសន្និសីទកាសែត  បង្ហាញមុខពួកគេនៅម៉ោង១១ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល 


Tags: Social News Cambodia PP