ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង១០ខ្នង ត្រូវបានអគ្គិភ័យឆេះ បំផ្លាញខ្ទេចគ្មានសល់ កាលពីវេលា២និង៥៥នាទី រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចក្បែរផ្សារប៉េសេ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានអះអាងថា អគ្គិភ័យខាងលើនេះ បណ្តាលមកពីទុស្សេចរន្តភ្លើង ចេញពីផ្ទះលក់ស្បែកជើង។
នៅពេលនេះ រថយន្តអគ្គិភ័យជាង ១០គ្រឿង បាននឹងកំពុងជួយអន្តរាគមន៍ ផងនៅកន្លែងកើតហេតុ ។ អាជ្ញាធរមូលដ្ឋានកំពុងតែជួយអន្តរាគមន៍ នៅកន្លែងកើតហេតុផងដែរ ។