CamNews

ព័ត៌មានជាតិ 

រថយន្តដឹកស៊ីម៉ង់តិ៍១០តោន បើកចុះពីលើស្ពាន ព្រះមុនី វង្សថ្មី ហ្វ្រាំងមិនស៊ី បុកចូលសួនច្បារបាក់ផ្កា២ដើម

ភ្នំពេញ ៖ រថយន្តដឹកស៊ីម៉ង់ត៍ មួយគ្រឿង បានបើកបុកឃឿន សួនច្បារ នៅគល់ស្ពាន ព្រះ
មុនីវង្សថ្មី ត្រើយខាងកើត ដើម្បីចៀសវាងគ្រោះថ្នាក់ ដល់អាយុជីវិត របស់អ្នកដំណើរ ព្រោះ
រថយន្តបើកចុះពី លើស្ពាន ព្រះមុនីវង្សថ្មី ហ្វ្រាំងជាន់មិនស៊ី កាលពីវេលា ម៉ោង១០ និង៣០
នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតក្នុង សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ។

លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ ដែលបានឃើញហេតុការណ៍ ផ្ទាល់ភ្នែក បានឲ្យ
ដឹងថា សំណាងល្អហើយ ដែលអ្នកបើកបរ រថយន្តឈ្មោះ ចយ ផេង សុខចិត្តបើករថយន្ត
បុកឡើងសួនច្បារ ដើម្បីបញ្ជៀស ពីគ្រោះថ្នាក់បុកអ្នកដំណើរ តាមដងផ្លូវ ដោយសារ រថ
យន្តហ្វ្រាំងជាន់មិនស៊ីនេះ ។ លោកបន្តថា ករណីនេះ ក៏មិនមែនជាលើកទី១ទេ បើតាមការ
កត់ សម្គាល់ កន្លងមក រថយន្តដែលដាច់ហ្វ្រាំង ពេលចុះពីចំណោតស្ពាន តែងបុករះ អ្នក
ដំណើរស្លាប់រដូករណែល ពេលកន្លងមក ។

លោក ទិត ចំរើន ប្រធានផ្នែក ចរាចរ ខណ្ឌមានជ័យ បានឲ្យដឹងថា ក្នុងករណីនេះ បណ្តាល
ឲ្យ សួនច្បារផ្លូវជាតិលេខ១ រងការខូចខាតបាក់ដើម ផ្កាអស់២ដើម សមត្ថកិច្ចក៏ ឃាត់រថយន្ត
បង្ក នាំយកទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីឲ្យម្ចាស់រថយន្ត សងថ្លៃខូចខាត ទ្រព្យ
សម្បត្តិសាធារណ: របស់រដ្ឋ ។

លោកទិត ចំរើន បានឲ្យដឹងទៀតថា អ្នកបើកបររថយន្តបង្ក ឈ្មោះ ចយ ផេង អាយុ ៣២ឆ្នាំ
មុខរបរបើករថយន្តឲ្យក្រុមហ៊ុនលក់ស៊ីម៉ង់ត៍ MPTSG បានដឹកស៊ីម៉ង់ត៍ ចំនួន១០តោន យក
ទៅដាក់ឲ្យក្រុមហ៊ុនបុរីប៉េង ហ៊ួត នៅភូមិបឹងស្នោ សង្កាត់និរោធ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ