CamNews

ព័ត៌មានជាតិ 

ជនជាតិកូរ៉េ ស្រវឹង បើករថយន្តបុកម៉ូតូសង់កូរ៉េ អូសជាច្រើនម៉ែត្រ បណ្តាលឆេះទាំង រថយន្តនិងម៉ូតូ

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយ បុរសជនជាតិកូរ៉េម្នាក់ បើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយមួយគ្រឿង ទាំងស្រវឹង ទៅបុកអ្នកជិះម៉ូតូសង់កូរ៉េ នៅម្តុំត្រឡោកបែក កាលពីវេលាម៉ោង១២នឹង១០នាទីយប់ ថ្ងៃទី៥ ខែធ្នូឆ្នាំ២០១៤ ហើយបើករត់ដល់ផ្លូវភ្លោះ បុរីអង្គរភ្នំពេញ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នគរបាលមូលដ្ឋានបានឲ្ហយដឹងថា រថយន្តដែលឆេះនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AA.6203 បើកបរដោយបុរសជនជាតិ កូរ៉េម្នាក់ឈ្មោះ ស្ទើ លី អាយុ៣៥ឆ្នាំ ស្នាក់នៅខណ្ឌទួលគោក ។ ចំណែកម៉ូតូរងគ្រោះម៉ាកសង់កូរ៉េ ពណ៌ក្រហម មិនច្បាស់ស្លាកលេខ ព្រោះនៅក្រោមរថយន្ត ឆេះអស់ទៅហើយ ចំណែកឯម្ចាស់របួសធ្ងន់សង្គ្រោះ នៅមន្ទីរពេទ្យលោកសង្ឃ ។

នគរបាលមូលដ្ឋានបានបន្តថា នៅវេលាម៉ោងប្រហែល១២យប់ រថយន្តបង្កបានបើកបុកអ្នកជិះម៉ូតូសង់កូរ៉េពេញទំហឹង បណ្ដាលឱ្យអ្នកបើកបរ រងរបួសធ្ងន់នៅម្តុំត្រឡោកបែក ខណ្ឌទួលគោក ហើយបានកិនម៉ូតូជាប់នៅក្រោមរថយន្ត ពេលនោះម្ចាស់ រថយន្តមិនឈប់ទេ ហើយបានបន្ថែមល្បឿន បើករត់ ចូលខាំខូស៊ីធីទៅដល់បុរីអង្គភ្នំពេញ ត្រូវបាន សន្តិសុខ មិនឱ្យចូលក្នុងបុរីក៏ត្រឡប់មកវិញ លុះមកដល់កណ្តាលផ្លូវក៏មានភ្លើងឆាឆេះសន្ធោសន្ធៅ តែម្តង ។  សមត្ថកិច្ចបានបន្តទៀតថា ពេលឆេះនោះ ត្រូវបានអ្នកដេញ តាមជួយទាញ ជនបង្កចេញទាន់  ។

ក្រោយកើតហេតុ រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ១គ្រឿង ចេញជួយបាញ់ទឹកពន្លត់អស់មួយ រថយន្តទើបរលត់ ហើយស្ទូចទៅរក្សាទុកនៅស្នងការ ចំណែកអ្នកបើកបរជាជនជាតិកូរ៉េ ក៏នាំខ្លួនទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយផងដែរ ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP