CamNews

ព័ត៌មានជាតិ 

អគ្គិភ័យ ឆេះបំផ្លាញ រោងចក្រ ចាងសឹង ទាំងស្រុង សល់តែផេះ (មានវីដេអូ)

ភ្នំពេញ៖ អគ្គិភ័យ បានឆាបឆេះ រោងចក្រ ចាងសឹង ស្ថិតនៅ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទាំងស្រុងតែម្តង ដោយសារតែ កម្លាំងខ្យល់ខ្លាំងពេក ។

រោងចក្រ ដែលមានទំហំ ១០០គុណនឹង៥០ម៉ែត្រ ត្រូវបានអគ្គិភ័យ ឆេះពីដំបូង កាលពីវេលាម៉ោងប្រមាណ ៤៖១០នាទី ទាបភ្លឺ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ប៉ុន្តែការភ្ញាក់ផ្អើល ប្រហែល ២០នាទីក្រោយមក។

ក្រោយកើតហេតុភ្លាមៗ រថយន្តពន្លត់អគ្គិភ័យ របស់អង្គភាព ៧១១ នៃកងពលតូចលេខ៧០ និងរថយន្ត របស់ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ជាច្រើនគ្រឿង បូករួមទាំង អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច មូលដ្ឋាន បានចេញ ទៅជួយអន្តរាគមន៍ ជាបន្តបន្ទាប់ ដើម្បីបាញ់ពន្លត់ ប៉ុន្តែ ដោយសារតែ ទំហំភ្លើងយ៉ាងពេក និងឆេះកាន់តែ សន្ធោសន្ធៅ បានធ្វើឲ្យរោងចក្រ ខាងលើ ឆេះខ្ទេចតែម្តង។

យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បាន បញ្ជាក់អំពីមូលហេតុ ពិតនៅឡើយទេ ខណៈប្រជាពលរដ្ឋសង្ស័យថា អាចបណ្តាលមកពី ឆ្លងចរន្តអគ្គិភ័យ។ ដោយឡែកទំហំ នៃការខូចខាត មិនទាន់ដឹងនៅឡើយទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news