Galapagos គឺជាឈ្មោះកោះមួយដ៏ស្រស់ស្អាត ប្លែក សម្បូរទៅដោយទេសភាព ដ៏ស្រស់បំព្រង
នៅលើមហាសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសអេក្វាទ័រ មានចម្ងាយ
៩៦០ គឺឡូម៉ែត្រ ពីទីបអាមេរិកខាងត្បូង។
កោះ Galapagos បានក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាតបំផុត ដែលបានជាប់
នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងឆ្នាំ២០០៧។ កោះ archipelago គឺតំបន់កំសាន្តធម្ម
ជាតិមួយ ពោរពេញទៅទិដ្ឋភាព ប្លែកៗ ស្រស់ស្អាត និង ទាក់ទាញបំផុត ដែលមានប្រជុំកោះ
តូចៗ ជាច្រើនទៀតនៅជុំវិញតំបន់នេះ។
កោះ archipelago បាននាំភ្ញៀវទេសចរក្នុងស្រុក និង បរទេស ជាច្រើនមកទស្សនាជារៀងរាល់
ឆ្នាំប្រមាណជា ១០,០០០០នាក់ ក្នុង១ឆ្នាំ មកកំសាន្តសម្រាកលំហែកាយ និងគយគនទេសភាព
នៅលើកោះ។ ភ្ញៀវទេសចរ អាចមកកំសាន្ត និងសម្រាកលំហែកាយនៅលើកោះ archipelago
បានតាមរយៈការជិះទូក និង យន្តហោះ ដែលមានការទទួលយ៉ាងរាក់ទាក់ និងកក់ក្តៅ ជាមួយ
សេវាកម្មស្នាក់នៅ ប្រកបដោយផាសុខភាព និង សុវត្ថិភាពខ្ពស់៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ geographia