CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាក់យន្តហោះ អេក្វាទ័រ សម្លាប់យោធា គ្មានសល់ម្នាក់ សរុប ២២នាក់

ព័ត៌មានអន្តរជាតិ ៖ យន្តហោះយោធា ដែលផ្ទុកមនុស្សសរុប ២២ នាក់ បានធ្លាក់ចុះ នៅតំបន់ព្រៃ អាម៉ាហ្ស៊ូន ប្រទេស អេក្វាទ័រ ។ បើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ពីសំណាក់ប្រធានាធិបតី Rafael Correa តាមរយៈគណនីទ្វីតធើផ្ទាល់ខ្លូនរបស់លោកឲ្យដឹងថា ៖ ពុំ  មាន នរណាម្នាក់ មាន វាសនាខ្ពស់ មានឱកាសរស់រានមានជីវិតនោះទេ ពោល អ្នកដំណើរសរុប ២២នាក់ស្លាប់គ្មានសល់ សូម្បីតែម្នាក់។​ ចឹងទេ មានតែភាពសាមគ្គីជាធ្លុងមួយ ជួយរំលែកមរណៈទុក្ខ   ដល់ក្រុមគ្រួសារនៃ សពកងកម្លាំងយោធា។ វាគឺជាគ្រោះសោកនាដកម្មដ៏សង្វេគមួយ​។


សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា មនុស្ស ១៩នាក់ក្នុងចំណោម ២២ នាក់ដែលមានវត្តមាននៅ លើយន្តហោះគឺជាកងកម្លាំងយោធា ដែលកំពុងតែធ្វើដំណើរត្រលប់   ពីការ ហ្វឹកហ្វើនលោតឆ័ត្រ យោង។ ប្រភពបន្តឲ្យដឹងថា យន្តហោះ Arava ផលិតនៅ ប្រទេស    អ៊ីស្រាអែល បានធ្លាក់ចុះ នៅ វេលាម៉ោង ២ និង ៣០នាទីថ្ងៃត្រង់ ម្សិលមិញនេះ (ម៉ោងក្នុងស្រុកប្រទេស អាក្វាទ័រ) នៅភាគខាង កើតខេត្ត Pastaza ។ មូលហេតុចម្បងដែលនាំឲ្យយន្តហោះធ្លាក់   ចុះ ពុំទាន់បានដឹងនៅឡើយទេ ។


សារព័ត៌មាន EFE ធ្វើសេចក្តីរាយការណ៍បន្ថែមឲ្យដឹងថាក៏មានវត្តមានពីលុត២រូបនិងជាងម៉ាស៊ិន យន្តហោះមួយរូបផ្សេងទៀតដូចគ្នាដែរ នៅលើយន្តហោះ   ខាងលើ   ទាំងអស់គ្នា ស្លាប់គ្មានសល់ ម្នាក់ សូម្បីកងកម្លាំងយោធា ទាំង ១៩រូប ។ រដ្ឋមន្រ្តីការពារ  ជាតិ Ricardo Patino ឲ្យដឹងថា ក្រុម ការងារជួយសង្គ្រោះកំពុងតែធ្វើដំណើរទៅកាន់តំបន់កើតហេតុ ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Brazil Amazon Ecuador