ភ្នំពេញ ៖ សិស្សបង្កការអុកឡុក ក្នុងសាលាបឋមសិក្សាដង្កោ ម្នាក់ក្នុងចំណោមបួនប្រាំនាក់ ត្រូវលោកគ្រូចាប់ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ធ្វើការអប់រំ ដោយសិស្សរូបនេះ បង្កការវាយតប់គ្នា ក្នុងបរិវេណសាលា យ៉ាងអណាធិបតេយ្យ កាលពីវេលាម៉ោង ១០និង៣០ នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ។
សិស្សដែលត្រូវលោកគ្រូ សាលាបឋមសិក្សាដង្កោ ចាប់ប្រគល់ឲ្យសមត្ថកិច្ច យកទៅអប់រំ នោះ មាន ឈ្មោះ ឈិន គឹមឈី ភេទប្រុស រៀនថ្នាក់ទី៧A1 បច្ចុប្បន្នស្នាក់ នៅក្នុងបុរី ពិភពថ្មី ភូមិ សំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រួមជាមួយ បំពង់ទីប ០១ដើម។
ប្រភពព័ត៌មាន ពីលោកគ្រូសាលាបឋមសិក្សាដង្កោ ប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ លោក បានឃើញសិស្សឈ្មោះ ឈិន គឹមឈី បានដេញវាយគ្នា នៅក្នុងបរិវេណសាលា យ៉ាងអណា ធិបតេយ្យដោយមាន អ្នកខ្លះដៃទទេ និងអ្នកខ្លះទៀត ប្រដាប់ដោយបំពង់ទីប ដោយឃើញ បែប នេះ លោកក៏បានរត់ស្ទុះទៅចាប់ បានម្នាក់ខាងលើ ដើម្បីយកមកសួរនាំ និងប្រគល់ បន្តទៅឲ្យ នគរបាលប៉ុស្តិ៍ រដ្ឋបាលដង្កោ ដើម្បីធ្វើការអប់រំ។
លោកគ្រូដដែលប្រាប់បន្តថា កន្លងមកសិស្សឈ្មោះ ឈិន គឹមឈី នេះមិនសូវចូលរៀននោះទេ គឺមកឲ្យតែបាត់ៗ ពីផ្ទះ ហើយក្រុមនេះ តែងតែបង្កការអុកឡុក វាយតប់គ្នាដល់ សិស្សដទៃជា ញឹកញាប់ ដោយមិនដឹងថា ករណីទាំងនេះដឹងដល់ ឪពុកម្តាយរបស់ពួកគេដែរឬទេ?។លោកគ្រូ សាលាបឋមសិក្សាដង្កោ ប្រាប់បន្ថែមថា នៅថ្ងៃកើតហេតុនេះ គឺសិស្សឈ្មោះ ឈិន គឹមឈី នេះ បានផ្លោះរបង លោតចូលក្នុងបរិវេណសាលា ហើយដេញវាយគ្នា ដោយក្នុង ជំលោះនោះមាន គ្នីគ្នា ប្រមាណបួនប្រាំនាក់ ដោយមាន អ្នកខ្លះដៃទទេ និងអ្នកខ្លះទៀតប្រដាប់ដោយ បំពង់ទីប បានដេញវាយគ្នា យ៉ាងអណាធិបតេយ្យ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់សិស្សានុ សិស្សដែល កំពុង រៀនទៀតផង។
ដោយឃើញ ស្ថានភាពអណាធិបតេយ្យ បែបនេះ ទើបលោក រត់ទៅចាប់បានសិស្ស កំហូស ខាងលើ ប្រគល់នគរបាល ប៉ុស្តិ៍រដ្ឋបាលដង្កោ ដើម្បីធ្វើការអប់រំ ។ ជាមួយនេះដែរ លោកគ្រូ សាលាបឋមសិក្សាដង្កោ ក៏បានបញ្ជាក់ថា នៅក្នុងបរិវេណ សាលាដង្កោ ក៏ឧស្សាហ៍មានក្មេង ទំនើង ដេញវាយតប់គ្នាណាស់ ដោយអ្នកខ្លះជា សិស្សសាលា និងអ្នកខ្លះទៀត ជាក្មេងក្រៅសា លា ប៉ុន្តែការដេញ វាយតប់គ្នានេះ លោកមិនដែលដេញ ចាប់បានឡើយ ដោយពួកគេរត់ គេច ខ្លួនបាត់រហូត ទើបតែពេលនេះទេ ដែលចាប់បានសិស្ស កំហូសម្នាក់ខាងលើ។
ទោះជាយ៉ាងក្តី លោកគ្រូដដែលបានសំណូមពរ ដល់អាណាព្យាបាលសិស្ស សូមចូលរួមទាំង អស់គ្នា ក្នុងការតាមដានការសិក្សា របស់កូនលោកអ្នក ដោយពិនិត្យ សៀវភៅរៀនសូត្រជា រៀងរាល់ថ្ងៃ ថាតើ កូនដែលចេញពីផ្ទះទៅរៀននោះ តើវាបានចូលរៀន ពិតប្រាកដដែរឬទេ ? ពីព្រោះតាមការសង្កេត ឃើញបច្ចុប្បន្នេះ សិស្សសាលាភាគច្រើន មិនសូវចូលថ្នាក់ រៀននោះទេ បែរជាយកពេលនេះទៅដើរលំហែរ កាយតាមមាត់ទន្លេ មើលទេសភាព នាំគ្នាញ៉ាំពោតស្ងោរ គឺមកឲ្យតែបាត់ៗ ពីផ្ទះ ហើយប្រាប់ឪពុកម្តាយថា កូនមករៀន តែតាមការពិតដើរលេង ជាមួយ មិត្តភក្រ័ធ្វើប្រងើយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល