CamNews

ព័ត៌មានជាតិ 

សិស្សវិទ្យាល័យ សន្ធរម៉ុក មួយក្រុមគេច សាលា ទៅផឹកស៊ី នៅហាងម្លប់ស្ដៅមេគង្គ រួចចុះលេង ទឹកលង់ស្លាប់

ភ្នំពេញ ៖ ក្រុមសិស្សសាលាថ្នាក់អនុវិទ្យា ល័យនៅសាលាសន្ធរម៉ុកជាង១០នាក់ទាំង ស្រីទាំងប្រុស បាននាំគ្នាគេចមិនចូលរៀនជិះ ម៉ូតូដង្ហែតាមផ្លូវទៅផឹកស៊ីនៅហាងម្លប់ស្ដៅ មេគង្គ ស្ថិតនៅតាមមាត់ទន្លេ ក្នុងភូមិកោះ នរាយ សង្កាត់និរោធ ខណ្ឌច្បារអំពៅហើយ នាំគ្នាចុះទៅងូតទឹកលេង ក៏លង់ស្លាប់ម្នាក់ ជួយមិនទាន់ កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥។

យោងតាមប្រភពព័ត៌មានពីមិត្ដភក្ដិជន រងគ្រោះបាននិយាយថា ពួកគេបាននាំគ្នាជិះ ម៉ូតូដើរលេង ហើយបង្ហួសមកផឹកស៊ីសប្បាយ នៅក្នុងហាងខាងលើ ដោយការផឹកស៊ីនោះ បានប្រព្រឹត្ដទៅ យ៉ាង សប្បាយរីករាយ ហើយ ផឹកសុទ្ធតែស្រាក្រហម ។ ក្រោយពីផឹកស៊ី មួយសន្ទុះរួចមក ជនរងគ្រោះនិង មិត្ដភក្ដិ មួយចំនួន នៅក្នុងវង់ផឹកស៊ី មានអាការៈស្រ វឹងក្ដៅក្នុងខ្លួនក៏នាំគ្នា៣នាក់ ចុះទៅងូតទឹក ដើម្បី ឱ្យស្វាងស្រា ។

ប្រភពព័ត៌មានបានបន្ដទៀត ខណៈដែល ពួកគេរៀបនឹងចុះទៅក្នុងទឹកនោះ ជនរង គ្រោះបានរអិលជើង លើបាវខ្សាច់ ដែលអាជ្ញា ធរដាក់បាំងតាមច្រាំងទន្លេ ធ្វើឱ្យធ្លាក់ចូល ទៅក្នុងទឹក ដែលកំពុងហូរបណ្ដាល ឱ្យលង់ ស្លាប់តែម្ដង ម្យ៉ាងនៅកន្លែងកើតហេតុនោះ គ្មានប្រជាពលរដ្ឋណាចុះទៅជួយភ្លាមៗ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន បញ្ជាក់ថា ជនរងគ្រោះឈ្មោះនាង វិឆាយ អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ នៅវិទ្យាល័យ សន្ធរម៉ុក រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ ។

ប្រភពព័ត៌មានបានបន្ដទៀតថា ក្រោយ ពីមានករណីនេះកើតឡើង អាជ្ញាធរនិងសមត្ថ កិច្ចបានទាក់ទង ទៅក្រុមគ្រួសារ រួចហើយ ជួលអ្នកចែវទូកឱ្យជួយរាវរកក្នុងទឹកទន្លេទើប មួយសន្ទុះក្រោយមក បានរកឃើញសពជន រងគ្រោះតែម្ដង ។ ក្រោយការស្រង់ចេញពី ទន្លេ ប្រជាពលរដ្ឋនិង អ្នកស្រង់បានជួយធ្វើ ចលនាចាប់រលាក់ឱ្យទឹកហូរចេញពីក្នុងពោះ ប៉ុន្ដែជនរងគ្រោះបាន ដាច់ខ្យល់ស្លាប់បាត់ទៅ ហើយ ។

ក្រោយយកសពចេញពីក្នុងទឹករួចមក សមត្ថកិច្ចបានប្រគល់ទៅឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP