ព្រៃវែង : លោក ម៉ែន ស៊ីប៊ន មេបញ្ជាការអាវុធហត្ថ ខេត្តព្រៃវែង បានថ្លែងអោយដឹង ថា កាលពីវេលោម៉ោង២ រំលងអាធ្រាត្រចូល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥នេះ មានរថយន្ត កាម៉ារី បាឡែន មួយគ្រឿង ពេលធ្វើដំណើរឡើងស្ពាន អ្នកលឿង មកភ្នំពេញ ស្រាប់តែបុកបង្កាន់ដៃ ស្ពាន ធ្លាកទៅក្រោម បណ្តាល អោយស្លាប់ ម្នាក់ និងរបួសម្នាក់ ។
លោកបន្តថា គ្រោះថ្នាក់ចរាចរណ៏ ខាងលើនេះ បានកើតឡើង នៅត្រើយខាងកើត ស្រុកពាមរ៏ ខេត្តព្រៃវែង តែអត្តសញ្ណាណ ជនរងគ្រោះទាំង២ លោកមិនទាន់បានបញ្ជាក់ទេ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល