ភ្នំពេញ ៖កម្លាំងនគរបាលចរាចរ ជើងគោក រាជធានីភ្នំពេញ ដែលប្រចាំនៅគោល ដៅនៅភ្លើង
ស្ដុបសឡា ក្នុងខណ្ឌមានជ័យ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើ សកម្មភាព កាច់ក ម៉ូតូ
ពីប្រជាពលរដ្ឋ នៅទល់មុខរោងចក្រ SL តាមបណ្ដោយ ផ្លូវលេខ២៧៣ សង្កាត់ស្ទឹងមានជ័យ
ខណ្ឌ មានជ័យ ហើយ បានជិះរត់ទៅដល់ស្ដុបសឡា ពេលនោះ ត្រូវបានកម្លាំងនគរបាលចរា
ចរណ៍ ឃាត់ម៉ូតូ ដើម្បីសួរនាំ ដោយសារ តែអ្នកបើកម៉ូតូ រូបនេះ អត់ពាក់មួកសុវត្ថិភាព ។
មន្ដ្រីនគរបាលចរាចរណ៍ បានឱ្យដឹងថា ក្រោយពីឃាត់ខ្លួនជនសង្ស័យរូបនេះ ក្នុង គោលបំណង
ផាកអត់ពាក់មួកសុវត្ថិភាពនោះ ស្រាប់តែពេលពិនិត្យមើលស្លាកលេខម៉ូតូទើបដឹងថា ជនសង្ស័យ
រូបនេះ ជាចោរ កាច់កម៉ូតូ ហើយជិះរត់ ។
ក្រោយការសួរនាំជនសង្ស័យរូបនេះ មានឈ្មោះវ៉ាន់ វីសាល អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់
នៅផ្ទះ ជួល តាមបណ្ដោយផ្លូវចំការដូង ខណ្ឌដង្កោ ហើយម៉ូតូសមត្ថកិច្ចចរាចររឹបអូសបាន ម៉ាក
C125 ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ស្លាក លេខភ្នំពេញ 1BG-0618 ។
មន្ដ្រីនគរបាលបានបន្ដថា ក្រោយការសួរ នាំរួចជនសង្ស័យរូបនេះ ត្រូវបានទៅឱ្យនគរ បាលប៉ុស្ដិ៍
ស្ទឹងមាន ជ័យ ដែលជាម្ចាស់ករណី។
លោកខឿន សារ៉ុន ប្រធានគោលដៅ ចរាចរណ៍បានឱ្យដឹងថា នៅវេលាម៉ោង១០ និង២០នាទីព្រឹក
ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៣ នេះនៅពេលដែល កម្លាំងនគរបាលរបស់លោកឈរជើងនៅភ្លើងស្ដុប
២៧១ កែងផ្លូវលេខ២០០៤ បានឮតាមវិទ្យុទាក់ទងប្រកាសបាត់ ម៉ូតូម៉ាក ជ១២៥ ដែលមាន ស្លាក
លេខ ដូចខាងលើ និងមានជនល្មើសពាក់អាវសនោះ កម្លាំងនគរបាលបានត្រៀមធ្វើការត្រួតពិ
និត្យសុវត្ថិភាពចរាចរមួក កញ្ចក់ ។ មួយសន្ទះ ក្រោយមក លោកបានឃើញម៉ូតូដូចភិនភាគ ប្រ
កាសតាមវិទ្យុទាក់ទង រួចហើយក៏ឃាត់សួរនាំ ដើម្បីផាកការអត់ពាក់មួកសុវត្ថិភាព ហើយពេល
នោះ ជនល្មើសដឹងខ្លួន ក៏រត់បានចម្ងាយ ប្រមាណ៣០០ម៉ែត្រ ទើបសមត្ថកិច្ចចាប់បានមកវិញ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល