CamNews

ព័ត៌មានជាតិ 

គ្រោះថ្នាក់ចរាចរ បណ្តាលឲ្យ ស្លាប់ម្នាក់ និងរបួស បាក់ជើងម្នាក់ នៅចំណុចគល់ ស្ពាន៧មករា

ភ្នំពេញ៖ បុរសពីរនាក់ ម្នាក់ស្លាប់ និងម្នាក់ទៀត របួសធ្ងន់ ដោយសារ  ស្រវឹងស្រា ហើយបបួលគ្នា
ជិះម៉ូតូទៅផឹក បន្តនៅផ្ទះពួកម៉ាក ម្នាក់ទៀត បណ្តាលឲ្យ ជួបគ្រោះថ្នាក់ ដោយសារពួកគេ ទាំងពីរ
នាក់ជិះម៉ូតូ លឿនដូចហោះ ជ្រុលទៅបុកបង្កាន់ដៃ ស្ពាន៧មករា នៅតាមបណ្តោយផ្លូវ ជាតិលេខ៣
ស្ថិតក្នុងសង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ កាលពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី២៧ ខែមេសា
ឆ្នាំ២០១៣ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា បុរសរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ខាងលើ
នេះឈ្មោះ សយ សំណាង អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពងទឹក សង្កាត់ពង
ទឹក ខណ្ឌដង្កោ និង ម្នាក់ទៀត ឈ្មោះ ឯក ឧត្តម អាយុ១៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅ
ភូមិត្នោតជ្រុំ សង្កាត់មានជ័យ ខណ្ឌមានជ័យ រងរបួសបាក់ជើងខាងឆ្វេង។


 ឈ្មោះ សយ សំណាង អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពងទឹក សង្កាត់ពងទឹក
ខណ្ឌដង្កោ និង ម្នាក់ទៀត ឈ្មោះ ឯក ឧត្តម អាយុ១៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ
ត្នោតជ្រុំ សង្កាត់មានជ័យ ខណ្ឌមានជ័យ រងរបួសបាក់ជើងខាងឆ្វេង។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ បុរសរងគ្រោះពីរនាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿង
ម៉ាក អាយខុន ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខ ភ្នំពេញ1V-3633 បបួលគ្នាយកស្រាទៅផឹក នៅ
ផ្ទះពួក ម៉ាកម្នាក់ទៀតឈ្មោះ ឈួន ចាន់ធា ព្រោះនៅទីនោះមានសាច់មាន់ សាច់ទា ក្លែមច្រើន ប៉ុន្តែ
ខណះ បើកមកដល់ចំណុចកើតហេតុខាងលើ ដោយសារបុរសឈ្មោះ សយ សំណាង ស្រវឹងស្រាខ្លាំង
ពេកបណ្តាលឲ្យជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពាន៧មករា ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែក
បុរសឈ្មោះ ឯក ឧត្តម រងរបួសធ្ងន់ត្រូវបាន រថយន្តរបស់អង្គភាពសង្គ្រោះ៧១១ កងពលតូចលេខ៧០
ដឹកយកទៅ កាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីជួយ សង្គ្រោះ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានដកហូតម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បី
រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ