កោះកុង ៖ រថយន្ដដឹកហ្គាសរបស់ក្រុម ហ៊ុន LPG ធុនធំមួយគ្រឿង បានបុកជា មួយរថយន្ដតួរីស បណ្ដាលឱ្យធ្លាក់ជ្រោះតាតៃ ផ្ទុះឆេះស្លាប់ម្នាក់ និ ងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤នេះ នៅខេត្ដកោះកុង ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានទៅជួយអន្ដរាគមន៍ ប៉ុន្ដែស្ថានភាពផ្ទុះឆេះបានកើតឡើងយ៉ាងខ្លាំង ធ្វើឱ្យក្រុមជួយសង្គ្រោះ មិនអាចទៅក្បែរបាន ។