ព្រៃវែង ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀតខេត្ដ ព្រៃវែង បាននឹងកំពុងធ្វើ ការស្រាវជ្រាវ តាម ចាប់ខ្លួន ជនសង្ស័យពីរនាក់ ប្រព្រឹត្ដអំពើ ឃាតកម្មកាប់ សម្លាប់មនុស្ស រហូតដល់ស្លាប់ កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅ ស្ថិតនៅភូមិព្រៃចា ឃុំថ្មពូន ។
អធិការនគរបាលស្រុកកញ្ជ្រៀត លោក វរសេនីយ៍ទោ ចាន់ ណារិទ្ធ បានឱ្យដឹងថា នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃ កើតហេតុ នោះ ខណៈដែលជនរងគ្រោះឈ្មោះឃន សុជា អាយុ៣០ឆ្នាំ រស់នៅភូមិព្រងើយទី១ ឃុំថ្មពូន បានទៅមើល គេរាំវង់ ក្នុងពិធីមង្គល ការកូនរបស់ឈ្មោះឆើត ខុម ។
នៅពេល ដែលជនរងគ្រោះកំពុងដើរត្រឡប់មកផ្ទះ វិញ ស្រាប់តែជន សង្ស័យពីរនាក់ ជិះម៉ូតូមួយ គ្រឿងម៉ាកស្កុបពី ប្រដាប់ដោយកាំបិតបាន លបកាប់ជនរងគ្រោះរហូតដល់រងរបួសធ្ងន់ ហើយបានស្លាប់ នៅពេលដែលបញ្ជូនទៅ កាន់មន្ទីរពេទ្យខេត្ដកំពង់ចាម នៅវេលាម៉ោង ១២យប់ថ្ងៃដដែលនោះ ដោយសារតែដាច់ សរសៃឈាម ដែលនាំឱ្យ មានឈាមហូរច្រើន ពេក ។
លោកចាន់ ណារិទ្ធ បានបញ្ជាក់ទៀតថា ក្រោយធ្វើសកម្មភាពកាប់ប្រហារទៅលើជន រងគ្រោះ ដោយសារតែរឿង គំនុំនោះ ជនបង្ក ទាំងពីរនាក់ បានរត់គេចខ្លួនបាត់ដោយសុវត្ថិ ភាព ប៉ុន្ដែកម្លាំងសមត្ថកិច្ចរបស់លោកបាន ស្គាល់អត្ដសញ្ញាណរួចហើយនិងកំពុងតាម ចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវ ច្បាប់ ។
អធិការនគរបាលរូបនេះ បានបញ្ជាក់ ទៀតថា ជនបង្កទី១ឈ្មោះគឿន វិច្ឆិកា ហៅ ប៉ែល អាយុ២០ឆ្នាំ រស់នៅ ភូមិព្រងើយទី១ ឃុំថ្មពូន និងជនសង្ស័យទី២ ឈ្មោះសៀម ស្វាយ ហៅតក់ អាយុ២២ឆ្នាំ រស់នៅភូមិ ព្រះឥន្ធស្មត់ ឃុំថ្មពូន ដែលពួកគេទាំងពីរនាក់ កំពុងរត់គេចខ្លួននោះ ។
តាមអធិការនគរបាលរូបនេះ ក្រោយ ទទួលបានអំពើឃាតកម្មកាប់សម្លាប់ទៅលើ ជនរងគ្រោះយ៉ាងដូច្នេះ កម្លាំងសមត្ថកិច្ច របស់លោកបានចុះទៅធ្វើការស្រាវជ្រាវនៅ កន្លែងកើតហេតុ និងរកឃើញបានវត្ថុតាង មួយចំនួន ដូចជាម៉ូតូម៉ាកស្កុបពី គ្មានស្លាក លេខ ពណ៌ស លាយគ្រាប់អម្ពិល ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល