ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌ៧មករា និងខណ្ឌ ដូនពេញ បានដេញស្ទាក់ចាប់រថយន្តមួយ
គ្រឿង ម៉ាករេហ្វ័រ បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីចាប់ជំរិតមនុស្ស ធ្វើឲ្យផ្អើលអស់
អ្នកធ្វើដំណើរក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០១៣។
បន្ទាប់ពីការប្រដេញចាប់យ៉ាប្រផាប់ប្រភីង កម្លាំងនគរបាលខណ្ឌដូនពេញ បានស្ទាក់ចាប់រថយន្ត
នេះ បាននៅផ្លូវ លេខ១៣៦ កែង១៩ ក្នុងផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ ក្រោយពេលឃាត់
រថយន្តបានហើយ នៅក្នុងរថយន្ត គេសង្កេតឃើញបុរស៣នាក់ ស្លៀកពាក់ជាមន្រ្តីយោធា រួមនិង
ស្រ្តីវ័យក្មេងម្នាក់ទៀត។
បើតាមប្រភពពីកម្លាំងនគរបាលខណ្ឌដូនពេញ បានឲ្យដឹងប្រតិបត្តិការចេញស្ទាក់ចាប់រថយន្ត រេហ្វ័រ
ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2U-3017 បន្ទាប់ពីទទួលបានកិច្ចសូមអន្តរាគមន៍ពីកម្លាំងនគរបាល
ខណ្ឌ៧មករាថា មានករណី ចាប់ជំរិតមនុស្ស ពីម្តុំផ្សារអូរឫស្សី។
ក្រោយពេលឃាត់រថយន្តបានហើយនោះ ក្រុមបុរសស្លៀកពាក់ជាមន្រ្តីយោធានៅក្នុងរថយន្ត បាន
ថ្លែងបញ្ជាក់ ប្រាប់សមត្ថកិច្ចថា មិនមែនជាករណីចាប់ជំរិតនោះទេ គ្រាន់តែជាករណីជម្លោះប្តីប្រពន្ធ
ប៉ុណ្ណោះ។
តែទោះជាយ៉ាងណា មិនទាន់មានព័ត៌មានលំអិតនៅឡើយទេ ពីបញ្ហាខាងលើនេះ ព្រោះក្រោយ
ពេលឃាត់ខ្លួន បុរសមន្រ្តីយោធា រួមនិងស្ត្រីវ័យក្មេង ត្រូវបាននគរបាលខណ្ឌដូនពេញ ប្រគល់ទៅ
នគរបាលខណ្ឌ៧មករា ដើម្បី សាកសួរបន្ត៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល