CamNews

ព័ត៌មានជាតិ 

ផ្ទុះកំប៉ុងហ្គាស បង្កជាគ្រោះ អគ្គិភ័យ សម្លាប់បុគ្គលិក មន្ទីរពេទ្យជប៉ុនម្នាក់ (មានវីដេអូ)

ភ្នំពេញៈ គ្រោះអគ្គិភ័យរយៈពេលត្រឹមជាង ២០នាទី បណ្តាលមកពីផ្ទុះកំប៉ុងហ្គាស នៅជិត
សាលាបឋមសិក្សាទួលសង្កែ សង្តាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានបន្សល់នូវការសោកសៅ ដោយសម្លាប់បុគ្គលិកបម្រើការនៅមន្ទីរពេទ្យជប៉ុន ម្នាក់ក្នុងភ្នក់ភ្លើង។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា គ្រោះអគ្គិភ័យផ្តើមចេញពីការផ្ទុះកំប៉ុងហ្គាសតូចៗ
កាលពីវេលាម៉ោង ១ និង៤០នាទី រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ តែមិនបានបង្កការឆាប
ឆេះរៀលរាលដាលធ្ងន់ធ្ងរនោះទេ  ពោលត្រូវបានកម្លាំងសមត្ថកិច្ច ជួយអន្តរាគមន៍ទាន់ពេលវេ
លា និងពន្លត់ឲ្យរលត់ ទៅវិញទាំងស្រុង នៅវេលាម៉ោង ២ និង១០ នាទីរសៀលថ្ងៃដដែល។ តែ
អ្វីដែលធ្វើឲ្យមានការសោកស្តាយនោះ អគ្គិភ័យដ៏តិចតួច នេះ បណ្តាលឲ្យបុរសម្នាក់  ជាបុគ្គលិក
បម្រើការនៅមន្ទីរពេទ្យជប៉ុន ស្លាប់ក្នុងភ្នក់ភ្លើង។

បុរសដែលស្លាប់ក្នុងភ្នក់ភ្លើងនេះ មានឈ្មោះ យ៉ាំង ពិសិដ្ឋ អាយុ ៣៥ឆ្នាំ។ ដោយឡែកភរិយារបស់
បុរសរងគ្រោះ កំពុង  មានផ្ទៃពោះផងនោះ ក៏បានរងរបួសស្រាលផងដែរ៕

ភរិយាជនរងគ្រោះ យំបោកខ្លួនដូចអក នឹកស្រណោះអាឡោះអាល័យប្តី

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ