CamNews

តារា 

Kim Kardashian ត្រូវបាន​​ Hollywood Walk of Fame បដិសេធ

បើទោះជាចង់ក្លាយជាតារាទូរទស្សន៍ដំបូងដែលត្រូវបានកត់ឈ្មោះចូលក្នុងបញ្ជី Hollywood
Walk of Fame ប៉ុន្ដែ Kim Kardashian ត្រូវបានអង្គការនេះបដិសេធ។

កាលពីពេលថ្មីៗនេះ Kim Kardashian បានបង្ហើបអោយដឹងថា នាងចង់ក្លាយជាតារាទូរទស្សន៍
ដំបូងដែលត្រូវបានកត់ឈ្មោះចូលក្នុងបញ្ជី Hollywood Walk of Fame (អង្គការមួយដែលមាន
តួនាទីលើកដំកើង តារាដែលបានរួមចំណែកក្នុងវិស័យកំសាន្ដនៅ Hollywood)។ ប៉ុន្ដែ បើតាម
ទំព័រ Hollywood Reporter  បានចេញផ្សាយថា អ្នកតំណាងនៃការិយាល័យពាណិជ្ជកម្មរបស់
Hollywood Walk of Fame ថ្លែងថា Kim Kardashian នៅមិនទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បី
ដាក់ពាក្យសុំផ្កាយមួយដួង នៅលើ
Hollywood Walk of Fame នោះទេ។


អ្នកតំណាងរបស់ Hollywood Walk of Fame បានបកស្រាយថា ៖ "តារាដែលអាចត្រូវបាន
ទទួលផ្កាយមួយពី Hollywood Walk of Fame គឺគេត្រូវតែធ្លាប់ទទួលបានពានរង្វាន់ធំៗ ដូច
ជាEmmy, SAG, Oscar នៅក្នុងវិស័យទូរទស្សន៍ ឆាកសំដែង ឬខ្សែភាពយន្ដ"។ ក្រៅពីនេះ
ពួកគេត្រូវតែមានបទពិសោធក្នុងការសំដែងចាប់ពី ៥ឆ្នាំឡើងទៅ។

គួររំលឹកថា កំពូលតារាដែលធ្លាប់ទទួលបានផ្កាយរបស់ Hollywood Walk of Fame មានដូចជា
Charlie Chaplin, Nicole Kidman, Lauren Bacall, David Bowie ។ល។


កំពូលតារាកំប្លែង Charlie Chaplin

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: