CamNews

ព័ត៌មានជាតិ 

ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ សព្វព្រះរាជ ហឫទ័យ ឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Samsung ចូលបង្គំគាល់

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់បានសព្វព្រះរាជហឫទ័យ អនុញ្ញាតឱ្យថ្នាក់ដឹកនាំ ក្រុមហ៊ុនសាមស៊ុង (Samsung) នៅកម្ពុជា ចូលបង្គំគាល់ សម្តែងការគួរសម នៅក្នុង ព្រះបរមរាជវាំង ។

ការចូលបង្គំគាល់ព្រះមហាក្សត្រី បានធ្វើឡើង កាលពីចុងខែមុន ក្នុងនោះមាន លោក ហ្គី ហាន់លី អគ្គនាយក ក្រុមហ៊ុន សាខាថៃ Samsung ប្រចាំព្រះរាជាណាចក្រកម្ពុជា ឡាវ ព្រមទាំងភរិយា និងសហការី មួយចំនួនទៀត ដើម្បីយកតង្វាយរួមមាន កន្ត្រកផ្កាស្រស់ និងទូរទស្សន៍ Samsung (Model or Series) ទំហំ ៨៥អ៊ីញ១គ្រឿង ថ្វាយទ្រង់ នៅក្នុងរាជដំណាក់គន្ធបុប្ផា នៅក្នុងព្រះបរមរាជវាំង។

លោកហ្គីហាន់ លី ក៏បានថ្លែងអំណរព្រះរាជគុណ ដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះមហាក្សត្រី ព្រះវររាជាមាតាជាតិ ខ្មែរ ដែលបាន សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន លោកឲ្យបានចូលក្រាបថ្វាយបង្គំគាល់ ក្នុងឱកាសថ្លៃ ថ្លានេះ ដើម្បីចូលថ្វាយព្រះពរ ថ្វាយនូវសេចក្តីគោរពនឹករលឹក និងតង្វាយជាទូរទស្សន៍ ដែលជាផលិតផល ពិសេសពីក្រុមហ៊ុន Samsung។

មានព្រះរាជសុវណ្ណី សំណេះសំណាល ក្នុងឱកាស ដ៏វិសេសវិសាលនេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិ ខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យស្វាគមន៍ យ៉ាងរាក់ទាក់កក់ក្តៅ ចំពោះវត្តមានលោក ហ្គីហាន់ លី និងបាន ថ្លែង អំណរគុណចំពោះសាខាក្រុមហ៊ុន Samsung ដែលបានថ្វាយតង្វាយ ជាទូរទស្សន៍ល្អវិសេសវិសាល និងគុណភាព ខ្ពស់បែបនេះ។

ក្នុងឱកាសដ៏ប្រសើរនោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោស ព្រះរាជទាន វត្ថុអនុស្សាវរីយ៍ ដែលមានតម្លៃដ៏ខ្ពង់ខ្ពស់ ជូនក្រុមហ៊ុន សាមស៊ុង នូវគ្រីស្តាល់ស្តីពីព្រះរាជពិធី បុណ្យចម្រើន ព្រះជន្មវស្សា ព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះមហាវរក្សត្រព្រះវររាជបីតាជាតិខ្មែរ គម្រប់ ព្រះជន្ន៩០ ព្រះវស្សា និងសៀវភៅឯកសារ ស្តីពីជាស្នាព្រហស្ថ ដ៏ឧត្តុងឧត្តមជាប្រវត្តិសាស្ត្រ របស់ព្រះអង្គ ក៏ដូច ជាវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត៕

ប្រភព ៖ Samsung Cambodia


Tags: Social News Cambodia Samsung King Mother