CamNews

តារា 

តារាសំដែងស្រីLee Young Eun នឹងរៀបការនៅខែកញ្ញា

ថ្មីៗនេះ តារាសំដែងស្រីLee Young Eun មិនត្រឹមតែកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការ  សំដែងរឿង 'My Secret Hotel'​ ប៉ុននោះទេ នាងថែមទាំងត្រៀមខ្លួនរួចជាស្រេចសំរាប់ អាពាពិពាហ៍របស់នាងនៅចុងខែកញ្ញានេះផងដែរ។​



កាលពីថ្ងៃទី១ សីហា ភ្នាក់ងាររបស់នាង J-Wide Company បានបង្ហើបថា៖ Lee Young Eun បានមានទំនាក់ទំនងស្នេហាជាមួយនិយោជិកក្រុមហ៊ុនម្នាក់អស់រយៈពេល២ឆ្នាំហើយ ពួកគេទាំងពីរនាក់បានភ្ជាប់ពាក្យ ហើយនឹងឈានទៅរកការរៀបអាពាពិពាហ៍ផងដែរ។

នាងបានបង្ហើប តាមរយៈភ្នាក់ងាររបស់នាងថា៖ កូនកំលោះ គឺជា មនុស្សកក់ក្តៅ និងចេះគិតគូរពីនាង។ 
ពីដំបូង ពួកគេទាំងពីរនាក់ គ្រាន់តែជាមិត្តភក្តិធម្មតា ប៉ុន្តែក្រោយមកក៏បណ្តុះបណ្តាលទៅជាស្នេហា។

 


ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ allkpop