ភ្នំពេញ ៖ តាំងពីថ្ងៃចុងសបា្ដហ៍មុន រហូតមកដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០១៣ នេះ ភាគី
ក្រុមហ៊ុនរថយន្ដក្រុងដឹក ជញ្ជូនកាំពីតូល បានបដិសេធ និងមិនផ្ដល់ សំណង ជូនម្ចាស់រថយន្ដ
កាមរី បន្ទាប់ពី ម្ចាស់រថយន្ដក្រុង បានបង្កគ្រោះថ្នាក់ចរាចរ ដោយបើកកៀររថយន្ដជនរងគ្រោះ
ខណៈ ដែលកំពុងហែរក្នុងក្បួនឃោសនា រកសំឡេង ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា បើ
ទោះបីខាងភាគីរថយន្ដកាមរីទាមទារ១៥០ ដុល្លារយកទៅជួសជុល ដោយខ្លួនឯងក៏ដោយនោះ។
ដោយសារតែការនិយាយមិនត្រូវ គ្នា និងបដិសេធសងសំណងពីសំណាក់ភាគី រថយន្ដក្រុងកាំពី
តូលនោះ រថយន្ដទាំង ២ គ្រឿង ត្រូវបានកម្លាំងនគរបាលខណ្ឌសែន សុខ យកទៅរក្សាទុកជា
បណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាល ដើម្បីទុកដោះស្រាយ បន្ដទៀត ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចររថយន្ដ ក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុនកាំពីតូល ពាក់ស្លាក
លេខភ្នំពេញ ៣អា ២៧៩២ បាន បើកចូលក្បួនហែរឃោសនារកសំឡេងឆ្នោត របស់គណបក្ស
ប្រជាជនកម្ពុជាកាល ពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៣ កន្លងទៅ បណ្ដាលឱ្យកៀររថយន្ដ
កាមរីឆ្លាម ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-2857 បណ្ដាលឱ្យរងការខូចខាត ។
យោងតាមមន្ដ្រីនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើត
ឡើងនៅលើកំណាត់ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ បើតាម សមត្ថកិច្ច អ្នកបើក
រថយន្ដក្រុងឈ្មោះឈឹម សារ៉េត អាយុ ៣៤ឆ្នាំ រីឯអ្នកបើករថយន្ដ កាមរី ឈ្មោះ ឃឹម ចរិយា
ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ ជាមន្ដ្រីរាជការ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច ក្រោយពី មានគ្រោះថ្នាក់ចរាចរ ខាងលើនេះកើតឡើង ម្ចាស់រថយន្ដ
កាមរីឆ្លាមបានទាមទារឱ្យភាគី រថយន្ដកាំពីតូលសងប្រាក់១៥០ដុល្លារ ប៉ុន្ដែ ខាងភាគីរថយន្ដ
ក្រុងមិនព្រម ដោយទាម ទារត្រូវរៀងខ្លួននោះ ទើបសមត្ថកិច្ចយក រថយន្ដទាំង ២គ្រឿង ទៅ
រក្សាទុកនៅអធិ ការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីរង់ចាំការដោះស្រាយបន្ដទៀត ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល