ភ្នំពេញ ៖ កម្មកររោងចក្រកាត់ដេរម្នាក់ បានលោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី៣ ពីបន្ទប់ ជួលរបស់ខ្លួន ដោយមិនទាន់ដឹងមូលហេតុនៃ អំពើអត្ដឃាតរបស់ជនរង គ្រោះថាមកពីមូល ហេតុអ្វីពិតប្រាកដ ។
សាក្សីនៅកន្លែងកើតហេតុបាននិយាយថា ករណីលោតសម្លាប់ខ្លួន របស់កម្មកររោង ចក្រកាត់ដេររូបនេះ បានបង្កឱ្យមានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០ នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះជួល ក្នុងភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយជនរង គ្រោះពេលលោតភ្លាមៗ ត្រូវបានមិត្ដភក្ដិ ជួយដឹកបញ្ជូនទៅកាន់មន្ទីរ ពេទ្យរុស្សី ដើម្បីជួយសង្គ្រោះ ប៉ុន្ដែត្រូវបាន គ្រូពេទ្យ ប្រាប់ថា ដាច់ខ្យល់ស្លាប់បាត់ទៅ ហើយ ។
សាក្សីបានបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះប៉ុល អូនី អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ និង មានស្រុកកំណើតនៅភូមិឧដុង្គ ឃុំព្រែក ក្រប៉ៅ ស្រុកពាមជរ ខេត្ដព្រៃវែង កាល ពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ បាន ចេញមកពីផឹកស៊ីជាមួយមិត្ដភក្ដិ លុះព្រឹក ឡើងជនរងគ្រោះបានលោតពីលើផ្ទះ ជាន ់ទី៣ បណ្ដាលឱ្យស្លាប់តែម្ដង ។
សមត្ថកិច្ចមូលដ្ឋានភ្លាមៗនោះ បានចុះ ទៅពិនិត្យមើលកន្លែងកើតហេតុ រួចប្រគល់ សពជនរងគ្រោះទៅឱ្យម្ដាយយកទៅធ្វើ បុណ្យតាមប្រពៃណី ប៉ុន្ដែមិនទាន់ដឹងមូល ហេតុពិតប្រាកដនៃការសម្លាប់ខ្លួនរបស់ជន រងគ្រោះនោះឡើយ ។