បុរសដែលគ្មានផ្ទះសំបែង Jesse Helt ដែលបានឡើងយក ពានរង្វាន់ MTV Video Music Awards ឲ Miley Cyrus ត្រូវបាន ប៉ូលីសកំពុងតាមចាប់ខ្លួន។
Jesse Helt អាយុ ២២ឆ្នាំ បានប្រកាស នៅពេលឡើងយកពានរង្វាន់វីដេអូប្រចាំឆ្នាំ ឲ Miley ថា៖ អរគុណអ្នក ទាំងអស់គ្នា គាត់ឡើងមកទទួលពានរង្វាន់នេះ តំណាងឲ យុវវ័យដែលបានរត់ចេញពីផ្ទះ រឺគ្មានផ្ទះសំបែង ចំនួន ១,៦លាននាក់ នៅក្នុង សហរដ្ឋអាមេរិក ដែលកំពុងអត់ឃ្លាន និងភ័យខ្លាចក្នុងការជីវិតរស់នៅ នាពេល បច្ចុប្បន្ន ហើយគាត់យល់ដឹងពីរឿងនេះ ដោយសារគាត់ក៏ជាមនុស្សម្នាក់ ក្នុងចំណោមនោះដែរ។
ប៉ូលីស ឥលូវនេះកំពុងតាមស្វែងរក Helt ដែលបានមកកាន់ Los Angeles ដើម្បីរក ការងារជាតារាបង្ហាញម៉ូដ។ តុលាការបង្ហាញថា Helt ត្រូវចាប់ខ្លួនពីបទឧក្រិដ្ឋ បង្ករបួសស្នាម និង ការប្រព្រឹត្តខុសច្បាប់កាលពីឆ្នាំ ២០១០។
ដីកាចាប់ខ្លួនត្រូវបានចេញ នៅឯ Oregon កាលពីខែ វិច្ឆិកា ឆ្នាំ២០១១ បន្ទាប់ពីគាត់ បានប្រព្រឹត្តខុសនឹងការ ព្យួរទោស។ នៅពេលពត៌មានអំពីដីកាចាប់ខ្លួន បានផុះឡើង Miley បានសរសេរនៅក្នុង Tweeter ថា៖ អ្នកដែលគ្មានផ្ទះសំបែងរស់នៅ ពិតជាពិបាកណាស់ រួមទាំង Jesse។
ប្រធានសហគមន៏កែប្រែ លោក Martin Silbernagel បាននិយាយថា៖ Helt នឹងត្រូវបាន ចាប់ខ្លួន នៅពេលដែលប៉ូលីសរកគាត់ឃើញ។ ម្តាយរបស់ Helt បានប្រាប់ អ្នកយកកាណ៏ កាលពីថ្ងៃច័ន្ទថា៖ Miley បានឲលុយមួយចំនួនទៅ Helt ហើយគាត់នឹង ត្រលប់មកផ្ទះវិញ។ ប៉ុន្តែប៉ូលីសរកគាត់មិនឃើញទេ នៅពេលដែលពួកគេបានមកដល់ ផ្ទះរបស់ Helt កាលពីថ្ងៃអង្គារ។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ news