CamNews

ព័ត៌មានជាតិ 

រថយន្ត ដឹកគោ បើកបុក បុរសម្នាក់ កំពុងជិះម៉ូតូ រងរបួសបាក់ភ្លៅ ទាំងសងខាង

ភ្នំពេញ៖ បុរសម្នាក់បាន រងរបួសធ្ងន់ធ្ងរ ក្នុងខណៈដែលជិះម៉ូតូ មួយគ្រឿងក្នុងល្បឿនលឿន
  ហើយត្រូវបានរថយន្តដឹកគោមួយគ្រឿង ដែលបើកបរបញ្រ្ចាសទិស បានបុកពេញទំហឹង
កាលពីវេលាម៉ោង ២០ និង ៤០ នាទីយប់ថ្ងៃទី០៩ ខែមករាឆ្នាំ ២០១៣ នៅតាម បណ្តោយផ្លូវ
ចំការដូង ភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ។

សាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេត
ឃើញ បុរសម្នាក់ វ័យជាង៣០ ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច គ្មានស្លាក
លេខ បានបើកបរតាម បណ្តោយផ្លូវ ចំការដូង ក្នុងទិសដៅពី ជើងទៅត្បូង ដោយបានជិះក្នុង
ល្បឿន យ៉ាងលឿន លុះជិះមកដល់ចំណុចមុខទីស្នាក់ ប៉ុស្តិ៍ដង្កោ ស្រាប់តែរថយន្ត កូរ៉េមួយគ្រឿង
ពណ៌ខៀវ ដឹកគោពេញរថយន្តតែម្តង ដែលកំពុង បើកបរបញ្ច្រាស ទិសគ្នា ជាមួយម៉ូតូបានរេចង្កូត
បុកគ្នាជាមួយម៉ូតូចំពេញ ទំហឹង លាន់លឺសូរដូចរន្ទះ ដែលបណ្តាលឲ្យ ក្បាលរួញគៀបជាប់ និង
ក្បាលរថយន្ត រងការខូចខាតទាំងស្រុង ។

ចំណែកបុរសជាម្ចាស់ម៉ូតូវិញនោះបានហោះផ្លោងបោកខ្ទប់ ទៅនឹងកញ្ជាក់រថយន្តធ្លាក់មកក្រោម
ត្រូវរថយន្តបើក កិនបាក់ ភ្លៅទាំងសងខាង គឺរងរបួសយ៉ាងធ្ងន់ធ្ងរ និងអ្នកបើកបររថយន្តត្រូវសមត្ថ
កិច្ចឃាត់ខ្លួន យកទៅទីស្នាក់ ការប៉ុស្តិ៍ដង្កោ។    

បន្ទាប់ពីកើតហេតុសមត្ថកិច្ច មូលដ្ឋាននិងនគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះមកអន្តរាគមន៍វាស់
វែងយក រថយន្តបង្ក ហេតុ នឹងម៉ូតូរបស់ជនរងគ្រោះទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ
ដើម្បីដោះស្រាយ នាពេលក្រោយ ។ ចំណែកអ្នករងរបួសត្រូវដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្ត
ភាពខ្មែរសូរវៀត ដោយសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណគេឡើយព្រោះគ្មានអត្តសញ្ញាណនៅ
ជាប់ខ្លួនរបស់គេ ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ