ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ដែលជាមុខសញ្ញាចាស់ ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្ដិប្រជាពលរដ្ឋ
នៅតាមដងផ្លូវ ត្រូវបានកម្លាំងនគរបាល ខណ្ឌ ចំការមន ដេញចាប់បានសម្រេច នៅរសៀលថ្ងៃទី
២៥ ខែឧសភា ឆ្នាំ២០១៣នេះ ស្ថិតនៅតាមផ្លូវ ៣៤០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
អធិការ នគរបាលខណ្ឌចំការមន លោក អ៊ុច សុខុន បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ជាមុខ
សញ្ញាចាស់ ឆក់ ទ្រព្យសម្បត្ដិប្រជាពលរដ្ឋ នៅ តាមដងផ្លូវ កាលពីពេលកន្លងទៅ ហើយគេចខ្លួន
ទើបតែពេលនេះ កម្លាំង នគរបាលរបស់លោក ដែលកំពុងចុះល្បាតនៅតាមមូលដ្ឋានឃើញ ហើយ
ក៏ដេញចាប់តែម្ដងទៅ ។
លោក អ៊ុច សុខុន បានបន្ដទៀតថា ជនសង្ស័យទាំងពីរនាក់ ក្រោយពីការឃាត់ខ្លួន ត្រូវបានបញ្ជូន
ទៅសួរនាំបន្ដ ទៀត នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន ។
ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅ វេលាម៉ោងកើតហេតុខាងលើ ខណៈដែល
ជនសង្ស័យទាំងពីរនាក់ កំពុងជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ
១ពូ -០៤១៤ កំពុងធ្វើដំណើរ នៅតាមបណ្ដោយ ផ្លូវ ៣៤០ ហើយដោយដឹងថា ជនសង្ស័យទាំងពីរ
នាក់នេះ ជាមុខសញ្ញាឆក់ចាស់នោះ ក៏ដេញចាប់បាន សម្រេចតែម្ដងទៅ ។ បច្ចុប្បន្នជនសង្ស័យ
ទាំងពីរ ស្ថិតក្រោមការសាកសួរបន្ដទៀត ពីនគរបាលខណ្ឌ ចំការមន ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល