CamNews

ព័ត៌មានជាតិ 

កូរ៉េនឹងបង្កើតការិយាល័យ ស្ថាន​កុង​ស៊ុល​នៅ​សៀមរាប​និង​កសាង​ស្ថាន​ទូត​ថ្មី​នៅ​កោះ​ពេជ្រ

ភ្នំពេញ៖ ដើម្បីបង្កើនភ្ញៀវទេសចរណ៍រវាងប្រទេសទាំង ឲ្យមានចំនួនច្រើនឡើងទៀត រាជរដ្ឋាភិបាលនៃ សាធារណរដ្ឋកូរ៉េខាងត្បូង នឹងបង្កើតការិយាល័យស្ថានកុងស៊ុលថ្មីស្រឡាងនៅខេត្តសៀមរាប ព្រមទាំង ស្ថាបនាស្ថានទូតថ្មីនៅមជ្ឈមណ្ឌលមហាសន្និ បាតកោះពេជ្រ។

នាយកខុទ្ធកាល័យសម្តេច ហេង សំរិន លោក កែវ ពិសិដ្ឋ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែត ក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេច ហេង សំរិន និងលោក គីម វុនជិន ឯកអគ្គរដ្ឋទូតកូរ៉េនៅព្រឹកថ្ងៃទី ១៦ខែកុម្ភៈឆ្នាំ២០១៥ ថា មានគម្រោងពីរដែលស្ថានទូត និងរាជរដ្ឋាភិបាលកូរ៉េអភិវឌ្ឍន៍រួមមានស្ថាន កុងស៊ុលនៅខេត្តសៀមរាបព្រោះខេត្តនេះសំបូរទៅដោយតំបន់ទេសចរណ៍ដើម្បីងាយស្រួលជំរុញភ្ញៀវ ទេសចរណ៍ពីកូរ៉េមកទស្សនាកម្ពុជាច្រើនឡើង។

លោកបន្តថា ស្ថានទូតកូរ៉េនឹងបង្កើតស្ថានទូតថ្មីមួយទៀតនៅកម្ពុជា ដែលគម្រោងចាប់ផ្តើមនៅក្នុង ឆ្នាំ២០១៥នេះនាមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ ហើយនៅដើមឆ្នាំ២០១៦នឹងបញ្ចប់ការសាងសង់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP