ការពិតទៅមានមនុស្សប្រុសតែ១០នាក់ប៉ុណ្ណោះដែលមានសំណាងបានចូលជាសមាជិក Club
និងបានថតដាក់ក្របមុខនៃទស្សនារដ្ដី Playboy ដែឡជាទស្សនាវដ្ដីកំសាន្តផ្លូវភេទ និង Variety
តែមួយគត់ដែលមានប្រជាប្រិយភាព។ មនុស្សប្រុសទី១០ដែលបានថតដាក់ក្របទស្សនាវដ្ដីនេះ
គឺគ្មានអ្នកណាក្រៅពី Bruno Mars នោះទេ។ Bruno Mars ជាតារាចម្រៀង Soul, R'n'B, Pop
ដ៏មានឈ្មោះល្បីជាតារាដែលជាទទួលបានពានរង្វាន់ Grammy ហើយក៏ជាតារាស្បែកសំបុរ
ខ្មៅស្រអែមទី១ដែរដែលបានថតដាក់ជាក្របមុខនៃទស្សនាវដ្ដី Playboy តែយ៉ាងណាក៏លោក
មិនថតរូបបែបគ្មានសម្លៀកបំពាក់ជាប់ខ្លួននោះទេ។ Bruno Mars នឹងក្លាយជាតារាប្រចាំខែមិនា
របស់ Playboy SEX & MUSIC edition ដែលគេសង្ឃឹមថាមុខជាមានភាពទាកទាញជាខ្លាំង។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ idolator