បន្ទាប់ពី ធ្វើការជំរុះ ក្នុងកម្មវិធីផ្តាច់ព្រ័ត្រ អស់រយៈពេល ៣ ម៉ោងរួចមក នៅឯ Baton Rouge Civic Center រដ្ឋ Louisiana ទីបំផុតគេបាន រកឃើញស្រីស្អាត ដើម្បីគ្រងម្កុដសម្រស់ សហរដ្ឋអាមេរិក ជាស្ថាពរហើយ ។
បេក្ខនារី ៥០ នាក់ដែលមកពី ៥០ រដ្ឋរបស់ អាមេរិកបាន ប្រកួតប្រជែងគ្នា រហូតដល់វគ្គ ២០ នាក់ ចុងក្រោយដោយ ក្នុងនោះក៏មាន កញ្ញា Nia Sanchez ផងដែរ ដែលនាងមកពីរដ្ឋ Nevada ។ រួម មកទៀត Nia Sanchez ក៏បានផុតមក ដល់វគ្គ ១០ នាក់ចុងក្រោយទៀត ។ Nia Sanchez មកពី រដ្ឋ Nevada ត្រូវបានគេ គណកម្មការ ចាប់អារម្មណ៍ ក្នុងវិញ្ញាសារ ស្លៀកឈុតប៊ីគិនី ដែលនាង បានលេចធ្លោ ជាងគេទាំង រូបរាងនិង សម្រស់ដ៏ស្រស់ស្អាត របស់នាង ។ អ្វីដែលធ្វើឲ្យ នាងឈ្នះ ពិន្ទុ កាន់តែច្រើននោះ គឺក្នុងវគ្គ សំនួរចំលើយ ដែលចំលើយរបស់នាង ធ្វើអោយគេ ពេញចិត្តជា ខ្លាំង ។ ក្រៅពី Nia ទៅស្រីស្អាត មកពីរដ្ឋ North Dakota វ័យ ២៤ ឆ្នាំក៏បានជាប់លេខ ២ ផងដែរ ដែលនាងមានឈ្មោះថា Audra Mari ។
Nia Sanchez ជានារីស្រស់ស្អាត វ័យ ២៤ ឆ្នាំមាន កំពស់ ១.៧៣ ម៉ែត ជាម្ចាស់ខ្សែក្រវ៉ាត់ខ្មៅ ៤ ដាន់ ក្នុងក្បាច់គុន តៃក្វាន់ដូ ។ Nia Sanchez នឹងតំណាង សហរដ្ឋអាមេរិក ទៅប្រកួតប្រជែង យកតំណែង បវរកញ្ញា ចក្រវាឡ ២០១៤ នៅក្នុងពេលឆាប់ៗនេះ ៕
Audra Mari (រងជើងឯក)
ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline