CamNews

ព័ត៌មានជាតិ 

ប្រជាពលរដ្ឋ យកញត្តិ ២៥ម៉ឺននាក់ ថ្វាយ ព្រះមហាក្សត្រ ពន្យារពេល ប្រជុំសភាដំបូង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣នេះ ក្រុមប្រជាពលរដ្ឋមួយក្រុម បានយកញត្តិ
តំណាង ឲ្យប្រជាពលរដ្ឋចំនួន២៥ម៉ឺននាក់ ថ្វាយព្រះមហាក្សត្រ ខណៈក្រុមសមត្ថកិច្ច បានរារាំង
ដោយដាក់បារ៉ាស់ នៅមុខព្រះបរមរាជវាំង ក្នុងគោលបំណង ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សាធា
រណៈ។

តាមសេចក្តីជូនដំណឹង របស់តំណាងប្រជាពលរដ្ឋម្ចាស់ឆ្នោត បានឲ្យដឹងថា តំណាងប្រជាពលរដ្ឋ
បានជួបជុំគ្នា ដែលជាម្ចាស់ញត្តិ២៥ម៉ឺននាក់ វេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣ នៅ
មុខមន្ទីររដ្ឋសភាចាស់ មុននឹងយកញត្តិប្រជាពលរដ្ឋ ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង ដើម្បីស្នើ ព្រះមហា
ក្សត្រ ពន្យារពេលប្រជុំសភាដំបូង ដែលគ្រោងនឹងធ្វើ នៅថ្ងៃទី២៣ ខែកញ្ញានេះ។

លោក សោម ចន្ទថុក តំណាងប្រជាពលរដ្ឋថ្លែងថា ស្នាមមេដៃចំនួនជាង២០ម៉ឺន បានប្រមូលពី ប្រជា
ពលរដ្ឋ រស់នៅរាជធានីភ្នំពេញ និងនៅតាមខេត្តនានា។ លោកថា ក្រុមសមត្ថកិច្ចបានរារាំង មិនឲ្យ
ក្រុមប្រជាពលរដ្ឋម្ចាស់ញត្តិ ធ្វើដំណើរទៅព្រះអង្គដង្កើនោះទេ ដោយមានដាក់ប៉ារាស់ តែ យ៉ាងណា
ក្រុមប្រជាពលរដ្ឋទាំងនោះ ត្រឡប់ក្រោយនោះទេ ។ លោកថា បច្ចុប្បន្នមានតំណាង ព្រះបរមរាជវាំង
បានចេញមកជួប តំណាងប្រជាពលរដ្ឋទាំងអស់នោះ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ