CamNews

ព័ត៌មានជាតិ 

ល្បួងក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ ទៅរំលោភបាន សម្រេច៣ដង ត្រូវនគរបាល ឃាត់ខ្លួន

បន្ទាយមានជ័យ ៖ ជនម្នាក់ត្រូវនគរបាល ស្រុកមង្គលបុរី ឃាត់ខ្លួនក្រោយពីរកឃើញថា បានធ្វើ
សកម្មភាព ល្បួងក្មេងស្រីអាយុ ១៤ឆ្នាំ ក្នុងភូមិជាមួយ ទៅរំលោភក្នុងចំការក្រូច បានសម្រេចរហូត
ដល់ទៅ ៣ដង ហើយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ នេះ ជនសង្ស័យត្រូវបានបញ្ជូន ទៅតុលា
ការចាត់ការច្បាប់។

លោក យ៉ត សុផល អធិការនគរបាល ស្រុកមង្គលបុរី បានឲ្យដឹងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣
នេះថា ជនសង្ស័យមានឈ្មោះ ហុង គីមសត់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិបុស្សទំម្លាប់ ឃុំ
ចំណោម ស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ មានមុខរបរមិនពិតប្រាកដ។កុមារីរងគ្រោះមាន
ឈ្មោះ ស,ស អាយុ១៤ឆ្នាំ ។

លោកអធិការបានបន្តថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣កន្លងទៅ ជន
សង្ស័យ ហុង គីមសត់ បានធ្វើសកម្មភាព ល្បួងក្មេងស្រីរងគ្រោះ ខណៈឪពុក-ម្តាយនាងមិននៅ
ថាទៅបេះក្រូចនៅ ចំការហូប ដោយចំការ គឺនៅក្រោយផ្ទះ២គីឡូម៉ែត្រ ពេលទៅដល់ទីនោះ ជន
សង្ស័យក៏បានចាប់ក្មេងស្រី រំលោភតែម្តង។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យបានសារភាពថា សរុបទាំងពេលនេះ គឺគេបានរំលោភ
ក្មេងស្រី រងគ្រោះចំនួន៣លើកហើយ។ក្រោយសួរនាំជនសង្ស័យនឹងត្រូវបាន ការិយាល័យជំនាញ
កសាងសំណុំ រឿងបញ្ជូនទៅតុលាការ ចាត់កាតតាមច្បាប់ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ