ភ្នំពេញ៖ សិស្សវិទ្យាល័យទួលទំពូងម្នាក់ ត្រូវបានរថយន្តបុកចំពីចំហៀង ដួលកៀបជាប់ជាមួយនិងម៉ូតូ នៅម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ៤៣០ កែងផ្លូវបំបែកជា៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ប៉ុន្តែសំណាងល្អ គ្រាន់តែរបួសរលាត់ដៃជើងបន្តិច។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា សិស្សវិទ្យាល័យទួលទំពូងនោះ ឈ្មោះ នី ច័ន្ទនីកា អាយុ១៥ឆ្នាំ រៀនថ្នាក់ទី៩ ជិះម៉ូតូស្កុបពីកូនទា ហេតុការណ៍នេះ ត្រូវម្ចាស់រថយន្តសងថ្លៃខូចខាតចំនួន ៤៥$។ សាក្សីបានបន្តទៀតថា មុនពេកកើតហេតុ ម៉ូតូក្មេងស្រីរងគ្រោះ បានជិះពីផ្លូវលេខ៤៣២ ខណៈរថយនុ្តជនបរទេសម្នាក់ មិនស្គាល់ឈ្មោះ ជិះពីលិចមកកើត ពីផ្លូវលេខ៧២១ ក៏ជ្រុលចង្កូតបុកគ្នាជាមួយម៉ូតូ បុកកៀបជាប់នឹងរថយន្ត បណ្តាលឲ្យអ្នកបើកបរម៉ូតូរលាត់ដៃ រលាត់ជើងបន្តិចបន្តួច៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល