រាជធានីភ្នំពេញ ៖ លោកសាពូន មីដាដា និងអ្នកនាងសឿ សុធារ៉ា ដែលជាតារាចំរៀងគូស្វាមី-ភរិយាបានផ្តល់កំណើតឱ្យទារិកាដ៏ផូរ ផង់ម្នាក់ បន្ទាប់ពីចាប់ដៃគ្នាចូលរោងការអស់រយៈពេលជាង១ឆ្នាំមកហើយ ។ ការទទួលបានទារិកានេះធ្វើឱ្យលោកសាពូន មីដាដា រំភើបចិត្តយ៉ាងខ្លាំងរហូតដល់និយាយមិនចង់ចេញ ព្រោះតែសប្បាយចិត្តខ្លាំងពេក។
ចំណងដៃអាពាហ៍ពិពាហ៍ដែលមិនអាច កាត់ថ្លៃបានសំរាប់គូស្វាមីភរិយាដ៏ស្រស់សោភា១គូនេះគឺជាកូន ស្រីជាទីស្រលាញ់ម្នាក់ ហើយមិនសូវមានអ្នកដឹងច្រើនទេ ។ លោកសាពូន មីដាដា និងអ្នកនាងសឿ សុធារ៉ា ដាក់ឈ្មោះឱ្យកូន បន្ទាប់ពីសំរាលបាន១ថ្ងៃ គឺឈ្មោះថា សាពូន ដារ៉ាពិមាន។ លោកសាពូន មីដាដា ប្រាប់ថា កូនស្រីជាទីស្រឡាញ់របស់លោកកើតនៅថ្ងៃទី២១ មករា វេលាម៉ោង៩ និង៣០នាទីព្រឹក នៅមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈក្នុងរាជធានីភ្នំពេញ។ លោកប្រាប់ថា ក្នុងគ្រាដំបូងដែលលោកបានធ្វើជាឪពុកគេបែបនេះធ្វើឱ្យរូបលោក សប្បាយចិត្តយ៉ាងខ្លាំង គឺរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។
លោក ប្រាប់ថា ដោយហេតុតែលោកចង់ឃើញមុខកូនជាទីស្រឡាញ់របស់លោកថាតើស្រស់ស្អាត យ៉ាងណា មុនពេលសំរាល១ថ្ងៃ លោកមិនហ៊ានគេងទេ ហើយក៏មិនហ៊ានដើរទៅណាឆ្ងាយដែរ។ លោកទន្ទឹងរង់ចាំយ៉ាងអន្ទះសា លុះនៅវេលាម៉ោង៩ និង៣០នាទីព្រឹក គ្រូពេទ្យប្រាប់ថា កូនរបស់លោកកើតមកហើយៗអនុញ្ញាតឱ្យរូបលោកចូលបន្ទប់សំរាល។ ដើម្បី បង្កើនក្តីស្រលាញ់រវាងឪពុក និងកូន លោកគ្រូពេទ្យបានអនុញ្ញាតឱ្យលោកជាអ្នកកាន់កន្ត្រៃកាត់ទងសុករបស់ កូនដោយខ្លួនឯង។ ដំបូងលោកមិនហ៊ានកាត់ទេ ព្រោះខ្លាចកូនឈឺ តែត្រូវលោកគ្រូពេទ្យប្រាប់ថា មិនអីទេ ។
លោកថ្លែងទាំងរំភើបថា នៅពេលលោកបានឃើញកូនរបស់លោកភ្លាម គឺលោកមានអារម្មណ៍រំភើបសប្បាយចិត្តហួសពីការស្មាន ។ លោកបានប្រាប់ថា ចាប់ពីថ្ងៃនេះទៅ លោកបានធ្វើជាឪពុកគេហើយ។ លោកត្រូវបានអនុញ្ញាតឱ្យលើកកូនពមុនគេ។ លោកសំលឹងមើលមុខកូនមិនព្រិចភ្នែក គឺមើលមិនឆ្អែតឡើយ ទាល់តែលោកគ្រូពេទ្យថា បានហើយទើបលោកព្រមដាក់ចុះ។
លោក ប្រាប់ថា សុខភាពម្តាយកូន គឺល្អខ្លាំងណាស់ ដោយសារតែការថែទាំរបស់មន្ទីរពេទ្យរ៉ូយ៉ាល់រតនៈល្អមិនចាញ់ មន្ទីរពេទ្យនៅក្រៅប្រទេសឡើយ។ ពីមុនលោកមិនបានគិតថា មន្ទីរពេទ្យស្រុកខ្មែរមានវេជ្ជបណ្ឌិតល្បីៗ មានការថែទាំល្អ និងបន្ទប់សំរាកល្អបែបនេះសោះ ។ នៅពេលលោកឮតាមរយៈមិត្តភក្តិរួចមក លោកសំរេចចិត្តជ្រើសរើសយកមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈតែម្តង។ លោកគិតថាកូនដំបូងបែបនេះមិនអាចធ្វេសប្រហែសឡើយ។
លោកសាពូន មីដាដា ប្រាប់ថា លោកធ្លាប់ឃើញមន្ទីរពេទ្យនៅបារាំង ឬបណ្តាប្រទេសផ្សេងៗទៀត បើនិយាយពីបច្ចេកទេសមិនលើសគ្នាទេ តែបើនិយាយពីសេវាកម្មវិញនោះគឺចាញ់ស្រុកខ្មែរ ជាពិសេសមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈដែលលោកបានឃើញផ្ទាល់ភ្នែកតែ ម្តង។ សូម្បីបន្ទប់សំរាកមិនត្រឹមតែស្អាតមានអនាម័យល្អប៉ុណ្ណោះទេ គឺធំទូលាយអាចទទួលបងប្អូនមកសួរសុខទុក្ខបានរហូតជិត២០នាក់ឯ ណោះ ។ ចំពោះការមើលថែទាំរបស់លោកគ្រូពេទ្យបានល្អខ្លាំងណាស់។ គ្រូពេទ្យបានចែកការងារគ្នា រៀងៗខ្លួន អ្នកដែលមើលថែម្តាយផ្សេង និងមើលថែទារកផ្សេងទៀតមិនឡូកឡំគ្នាទេ ។ ចំណែកអ្នកទៅកំដរមិនពិបាកធ្វើនេះ ឬធ្វើនោះ គឺមន្ទីរពេទ្យេមិនឱ្យយើងខ្វល់ខ្វាយឡើយ។ ដូច្នេះអ្វីដែលលោកបានឃើញពេលនេះពិតជាល្អខ្លាំងណាស់ ហើយអ្វីដែលធ្វើឱ្យលោករឹតតែមានការចាប់អារម្មណ៍ថែមទៀតនោះគឺ សេវាថែទាំបានល្អឥតខ្ចោះ។ មន្ទីរពេទ្យរ៉ូយ៉ាល់ រតនៈ សាងសង់ឡើងតាមស្តង់ដាអន្តរជាតិមានលោកវេជ្ជបណ្ឌិតជំនាញៗគ្រប់ ផ្នែកទាំងអស់ ឯតំលៃថោកសមរម្យទៀត៕
http://kohsantepheapdaily.com.kh/art...23-200251.html