CamNews

តារា 

សឿ សុធារ៉ា ឆ្លង​ទន្លេ​បាន​​បុត្រី


រាជ​ធានី​ភ្នំ​ពេញ​ ៖ លោក​សាពូន មី​ដាដា និង​អ្នក​នាង​សឿ សុធារ៉ា ដែល​ជា​តារា​ចំរៀង​គូ​ស្វាមី​-ភរិយា​​បាន​ផ្តល់​កំណើត​ឱ្យ​ទារិកា​​ដ៏​ផូរ​ ផង់​ម្នាក់​ បន្ទាប់​ពី​​ចាប់​ដៃ​គ្នា​ចូល​រោង​ការ​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​ហើយ​ ។ ការ​ទទួល​បាន​ទារិកា​នេះ​ធ្វើ​ឱ្យ​លោក​សាពូន មី​ដាដា ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង​រហូត​ដល់​និយាយ​មិន​ចង់​ចេញ​ ព្រោះ​តែ​​សប្បាយ​ចិត្ត​ខ្លាំង​ពេក​។
ចំណង​ដៃ​អាពាហ៍​ពិពាហ៍​ដែល​មិន​អាច ​កាត់​ថ្លៃ​​បាន​សំរាប់​គូស្វាមី​ភរិយា​ដ៏​ស្រស់​សោភា​១​គូ​នេះ​គឺ​ជា​កូន​ ស្រី​ជា​ទី​ស្រលាញ់​ម្នាក់ ហើយ​មិន​សូវ​មាន​អ្នក​ដឹង​ច្រើនទេ​​ ។ ​​លោក​សា​ពូន​ មី​ដាដា និង​អ្នក​នាង​សឿ សុធារ៉ា​ ដាក់​ឈ្មោះ​ឱ្យកូន​​ បន្ទាប់​​ពី​សំរាល​បាន​១​ថ្ងៃ គឺ​​ឈ្មោះ​ថា សាពូន ដារ៉ា​ពិមាន​។ លោក​សាពូន មី​ដាដា ​ប្រាប់​ថា កូន​ស្រី​ជា​ទី​ស្រឡាញ់​របស់​លោក​​កើត​នៅ​ថ្ងៃ​ទី​២១ មករា វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក នៅ​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​រតនៈ​​ក្នុង​រាជ​ធានី​ភ្នំពេញ​។ លោក​​ប្រាប់​ថា ក្នុងគ្រា​​ដំបូង​ដែល​លោក​បាន​ធ្វើ​ជា​ឪពុក​គេ​បែប​នេះ​​ធ្វើ​ឱ្យ​រូប​លោក​ សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ គឺ​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ​។
លោក ​​ប្រាប់​ថា ដោយ​ហេតុ​តែ​លោក​ចង់​ឃើញ​មុខ​កូន​ជា​ទី​ស្រឡាញ់​របស់​លោក​ថា​តើ​ស្រស់​ស្អាត ​យ៉ាង​ណា​ ​មុន​ពេល​សំរាល​១​ថ្ងៃ​ លោក​មិន​ហ៊ាន​គេង​ទេ ហើយ​ក៏​មិន​ហ៊ាន​ដើរ​ទៅ​ណា​ឆ្ងាយ​​ដែរ​។ លោក​​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះ​សា លុះ​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក គ្រូ​ពេទ្យ​​ប្រាប់​ថា​ កូន​របស់​លោក​កើត​មក​ហើយៗ​អនុញ្ញាត​ឱ្យ​រូប​លោក​ចូល​បន្ទប់​សំរាល​។ ​ដើម្បី បង្កើន​ក្តី​ស្រលាញ់​​រវាង​ឪពុក ​និង​កូន លោកគ្រូ​ពេទ្យ​បាន​​អនុញ្ញាត​ឱ្យ​លោក​ជា​អ្នក​កាន់​កន្ត្រៃ​កាត់​ទង​សុករបស់ ​កូន​ដោយ​ខ្លួនឯង។ ដំបូង​លោក​មិន​ហ៊ាន​កាត់​ទេ ព្រោះ​ខ្លាច​កូន​ឈឺ​ តែ​ត្រូវ​លោក​គ្រូ​ពេទ្យ​ប្រាប់​ថា មិ​ន​អី​ទេ ។

លោក​ថ្លែង​ទាំង​រំភើប​ថា នៅ​ពេល​លោក​បាន​ឃើញ​កូន​របស់​លោក​ភ្លាម​ គឺ​លោក​មាន​អារម្មណ៍​រំភើប​សប្បាយ​ចិត្ត​ហួស​ពី​ការ​ស្មាន​ ។ លោក​បាន​ប្រាប់​ថា ចាប់​ពី​ថ្ងៃ​នេះ​ទៅ លោក​បាន​ធ្វើ​ជា​ឪពុក​គេ​ហើយ​។ លោកត្រូវ​បាន​អនុញ្ញាត​ឱ្យ​លើក​កូន​ពមុន​គេ។ លោក​សំលឹង​មើល​មុខ​កូន​​មិន​ព្រិច​ភ្នែក គឺ​មើល​មិន​ឆ្អែត​​ឡើយ ទាល់​តែ​លោក​គ្រូ​ពេទ្យ​ថា បាន​ហើយ​ទើបលោក​​​ព្រម​ដាក់​ចុះ​។
លោក​ ប្រាប់ថា ​សុខ​ភាព​ម្តាយ​កូន គឺ​ល្អ​ខ្លាំង​ណាស់​ ដោយ​សារ​តែការ​​ថែ​ទាំ​របស់​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​រតនៈ​ល្អ​មិន​ចាញ់​ មន្ទីរ​ពេទ្យ​នៅ​ក្រៅ​ប្រទេស​ឡើយ​។ ពី​មុន​លោក​មិន​បាន​គិត​ថា មន្ទីរ​ពេទ្យ​ស្រុក​ខ្មែរ​មាន​វេជ្ជ​បណ្ឌិត​ល្បីៗ​ មាន​ការ​​ថែ​ទាំ​ល្អ​ និង​បន្ទប់​សំរាក​ល្អ​បែប​នេះ​សោះ ។ ​នៅ​ពេល​​លោក​​​ឮតាម​រយៈ​មិត្ត​ភក្តិ​រួច​មក​ លោក​សំរេច​ចិត្ត​ជ្រើស​រើស​យក​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​រតនៈ​តែ​ម្តង​។ លោក​គិតថា​កូន​ដំបូង​បែប​នេះ​មិន​អាច​ធ្វេស​ប្រហែស​​ឡើយ​។

លោកសា​ពូន មី​ដាដា ​ប្រាប់​ថា លោក​ធ្លាប់​​ឃើញ​មន្ទីរ​ពេទ្យ​នៅ​បារាំង​ ឬ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ បើ​​និយាយ​ពី​បច្ចេក​ទេស​មិន​លើស​គ្នាទេ​ តែ​បើ​និយាយ​​ពី​សេវា​កម្ម​វិញ​នោះ​គឺ​ចាញ់​ស្រុក​ខ្មែរ ជា​ពិសេស​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​រតនៈ​ដែល​លោក​បាន​ឃើញ​ផ្ទាល់​ភ្នែក​តែ​ ម្តង។​ សូម្បី​បន្ទប់​សំរាក​មិន​ត្រឹម​តែស្អាតមាន​​អនា​ម័យ​ល្អ​ប៉ុណ្ណោះ​ទេ គឺ​ធំ​ទូលាយ​អាច​ទទួល​បង​ប្អូន​មក​សួរ​សុខ​ទុក្ខ​បាន​រហូត​ជិត​២០​នាក់​ឯ​ ណោះ ។ ចំពោះ​​ការ​មើ​ល​ថែ​ទាំ​របស់​លោក​គ្រូ​ពេទ្យ​បាន​ល្អ​ខ្លាំង​ណាស់។ គ្រូ​ពេទ្យ​បាន​ចែក​ការ​ងារ​គ្នា ​រៀងៗ​ខ្លួន​ អ្នក​ដែល​មើល​ថែ​ម្តាយ​ផ្សេង​​ និង​មើល​ថែ​​ទារក​ផ្សេង​ទៀត​មិន​ឡូក​ឡំ​​គ្នា​​ទេ ។ ចំណែក​អ្នក​ទៅកំដរ​មិន​ពិបាក​ធ្វើ​នេះ ឬ​ធ្វើ​នោះ​ គឺ​មន្ទីរ​ពេទ្យេ​មិន​ឱ្យ​យើង​ខ្វល់​ខ្វាយ​ឡើយ​។ ដូច្នេះ​អ្វី​ដែល​លោក​បាន​ឃើញ​ពេល​នេះ​ពិត​ជា​ល្អ​ខ្លាំង​ណាស់​ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​​លោក​រឹត​តែ​មាន​ការ​ចាប់​អារម្មណ៍​ថែម​ទៀត​នោះ​គឺ​ សេវា​ថែ​ទាំ​បាន​ល្អ​ឥត​ខ្ចោះ​។ មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​ រតនៈ សាង​សង់​ឡើង​តាម​ស្តង់​ដា​អន្តរ​ជាតិ​មាន​លោក​វេជ្ជ​បណ្ឌិត​ជំនាញៗ​គ្រប់​ ផ្នែក​ទាំង​អស់ ឯ​​តំលៃ​ថោក​សម​រម្យ​ទៀត​៕

http://kohsantepheapdaily.com.kh/art...23-200251.html

Tags: