CamNews

ព័ត៌មានជាតិ 

អតិថិជន ប្តឹងប្រធានក្រុមហ៊ុន Car52state រឿងបោកយក ប្រាក់កក់រាប់ម៉ឺនដុល្លារ ក្នុងកិច្ចសន្យា ទិញរថយន្ត

ភ្នំពេញ៖ អតិថិជនមួយរូប ដែលជាជនរងគ្រោះដោយការបោកប្រាស់ពីក្រុមហ៊ុន Car52state បាន
និយាយថា គេបានដាក់ពាក្យ បណ្តឹងចំពោះប្រធានក្រុមហ៊ុន Car52state ដោយសារតែរឿង បោក
យកប្រាក់កក់ ក្នុងកិច្ចសន្យា ទិញលក់រថយន្តមានតម្លៃ រាប់ម៉ឺនដុល្លារអាមេរិក ដោយចេញមូលប្ប
ទានប័ត្រ គ្មានសាច់ប្រាក់ ។

តាមឯកសារដែលបង្ហាញពីភាគីជនរងគ្រោះ គឺប្រធានក្រុមហ៊ុន Car52state មានឈ្មោះ ហុង ណារ៉ា
បាន ទទួលប្រាក់កក់ចំនួន២២៥០០ដុល្លារ អាមេរិកក្នុងកិច្ចសន្យា មួយទិញ លក់រថយន្ត ដែលមាន
តម្លៃ៤៥០០០ដុល្លារអាមេរិក ។ ក្នុងកិច្ចសន្យានោះប្រធានក្រុមហ៊ុន Car52state បានសន្យា ថានឹង
ប្រគល់ រថយន្តនៅថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០១៣ ដោយបានចេញមូលប្បទានប័ត្រ ដើម្បីបើកប្រាក់
កក់នោះវិញបើគ្មាន រថយន្តប្រគល់ឲ្យអ្នកទិញ ។

ប៉ុន្តែរហូតមកទល់ពេនេះប្រធានក្រុមហ៊ុន Car52state មិនបានប្រគល់រថយន្តដែលទិញនោះទេ
ហើយមូលប្បទានប័ត្រទៀតសោត ក៏គ្មានប្រាក់ដែរ ។

អតិថិជនដែលជាជនរងគ្រោះបានថ្លែងថាមូលហេតុដែលគាត់សម្រេចចិត្ត ប្តឹងនេះគឺដោយសារតែ
ប្រធានក្រុមហ៊ុន Car52state ឈ្មោះ ហុង ណារ៉ា នោះមិនព្រមអើពើដោះស្រាយបញ្ហាឡើយ ។

ជាមួយនឹងការចោទប្រកាន់ ខាងលើនេះ គេនៅមិនទាន់អាចទាក់ទង សុំការបំភ្លឺពីលោក ហុង ណារ៉ា
នៅឡើយទេ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣នេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ