ភ្នំពេញ ៖ រថយន្ដហាយឡេនឌ័របើក ដោយបុរសម្នាក់ និងសាច់ញាតិរបស់ខ្លួនចំនួន ៣នាក់
បានបើកបុក ពីរនាក់ប្ដីប្រពន្ធ បណ្ដាល ឱ្យរងរបួសធ្ងន់ ខណៈដែលជនរងគ្រោះទាំងពីរ នាក់
កំពុងដើរឆ្លងផ្លូវកាលពីវេលាម៉ោង ប្រមាណ១០និង១០នាទីយប់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០១៣
ស្ថិតនៅលើផ្លូវព្រះស៊ីសុវត្ថិ ទល់មុខផែថ្ម ក្នុងសង្កាត់ស្រះចក ខណ្ឌដូន ពេញ ។
យោងតាមប្រភពព័ត៌មានពីសាក្សីដែល បានឃើញគ្រោះថ្នាក់ចរាចរខាងលើនេះ បាន ឱ្យដឹងថា
ប្ដីប្រពន្ធ ពីរនាក់ដែលគេមិនស្គាល់ អត្ដសញ្ញាណ ត្រូវបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យ បន្ទាប់ពី
ពួកគេរងរបួសធ្ងន់ ពេលកំពុង ដើរឆ្លងផ្លូវ ហើយត្រូវរថយន្ដហាយឡេនឌ័រ ពណ៌ស្ករ ពាក់ស្លាក
លេខ ភ្នំពេញ 2S-4638 បុក ប៉ុន្ដែអ្នកបើករថយន្ដរួមដំណើរជាមួយ ប្រពន្ធ និងកូនរបស់ខ្លួន មិន
បានរត់គេចនោះ ឡើយ ពោលបាន ចុះមកដោះស្រាយនិងចេញ ថ្លៃការព្យាបាលទាំងអស់ ជូន
ជនរងគ្រោះ ទាំងពីរនាក់ ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បាន បញ្ជាក់ពីអត្ដសញ្ញាណទាំងជនរងគ្រោះ និង អ្នកបើក
រថយន្ដ នោះឡើយ ហើយដោយសារ តែដឹងខុសរបស់អ្នកបើករថយន្ដ មិនបានធ្វើ ឱ្យរំខានដល់
សមត្ថកិច្ចចុះ ទៅដោះស្រាយនោះ ទេ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល