ភ្នំពេញ៖ ផ្ទះល្វែងជាន់ទី១ របស់ប្រជាពលរដ្ឋ ស្ថិតនៅម្តុំសណ្ឋាគារឈូកទិព្វ សង្កាត់ផ្សារ ដើមគរ ខណ្ឌទួលគោក កាលពីវេលាម៉ោង ៣និង១០ នាទី រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ បានរងនូវការឆាបឆេះ ដោយផ្សែងហុយចេញពីខាង ក្នុងបង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ មូលដ្ឋាន ហើយភ្លាមៗនោះ កម្លាំងនគរបាលការិយាល័យ ពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ បានបញ្ជូនទៅជួយអន្តរាគមន៍ភ្លាមៗ ។
លោក នេត វន្ថា នាយការិ យាល័យពន្លត់អគ្គិភ័យ រាជធានី ភ្នំពេញ បានឲ្យដឹងថា ក្រោយទទួល ព័ត៌មានភ្លាម លោកបានបញ្ជូនរថយន្តទៅ បាញ់ទឹកពន្លត់ជាបន្តបន្ទាប់ ។
យ៉ាងណាក៏ដោយ មិនទាន់ដឹងពីមូលហេតុ ដែលបណ្តាលឲ្យមានអគ្គិភ័យខាងលើនេះ កើត ឡើងនៅឡើយទេ ប៉ុន្តែប្រជាពលរដ្ឋសង្ស័យថា អាចបណ្តាលមកពីទុស្សេខ្សែភ្លើង ខណ:ដែល ម្ចាស់ផ្ទះមិននៅ ។
សេចក្តីរាយការណីពី សមត្ថកិច្ចនៅកន្លឬងកើតហេតុ បានឲ្យដឹងថា ក្រោយមានការអន្តរាគមន៍ ភ្លាមៗ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋនៅ ក្បែរកន្លែងកើតហេតុនោះ បានធ្វើឲ្យ ភ្លើងថមថយ ជាបណ្តើរៗ ចំពោះទំហំនៃការខូចខាត មិនទាន់មានការបញ្ជាក់ពី សមត្ថកិច្ច នៅឡើយទេ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល